សមាជិកសភាកាណាដាយ៉ាងច្រើនលើសលប់ច្រានចោលការខិតខំប្រឹងប្រែងដើម្បីទម្លាក់មកុដចក្រភពអង់គ្លេស
បរទេស៖ សមាជិកសភាកាណាដាបានច្រានចោលការប៉ុនប៉ងរបស់គណបក្សប្រឆាំង Quebec ដើម្បីជំរុញប្រទេសឱ្យកាត់ផ្តាច់ទំនាក់ទំនងជាមួយមកុដអង់គ្លេស ដោយបោះឆ្នោតទម្លាក់ចលនាសភារបស់ Bloc Quebecois ដោយរឹមលើសលប់។
ចំនួនសរុបនៅក្នុងសភាកាលពីថ្ងៃពុធគឺ ២៦៦ ទល់នឹង ៤៤ សម្លេងគាំទ្រ។
កិច្ចខិតខំប្រឹងប្រែងនេះមានឱកាសជោគជ័យតិចតួច ខណៈដែលប្រទេសកាណាដា ដែលជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានស្តេច Charles III ជានិមិត្តរូបនៃ “ប្រមុខរដ្ឋ” ទាមទារការយល់ព្រមពីសភាទាំងពីរ និងខេត្តទាំងអស់របស់ខ្លួនដើម្បីបំបែកចេញពីរាជាធិបតេយ្យរបស់ចក្រភពអង់គ្លេស។
ប៉ុន្តែមេដឹកនាំ Bloc Quebecois លោក Yves-Francois Blanchet បាននិយាយកាលពីដើមសប្តាហ៍នេះថា ការសោយទិវង្គតនាពេលថ្មីៗនេះរបស់ម្ចាស់ក្សត្រី Elizabeth II បានផ្តល់ឱកាសមួយសម្រាប់ជនជាតិកាណាដាក្នុងការ “ដោះលែងខ្លួន” ពីមកុដ ដែលជាស្ថាប័នមួយដែលគាត់បានពិពណ៌នានៅក្នុងសេចក្តីថ្លែងការណ៍ថា “ខូច” ។
“វាជាអនាធិបតេយ្យនិយម។ លោក Blanchet បានអោយដឹងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារមុនការជជែកដេញដោលគ្នាអំពីចលនារបស់គណបក្សគាត់។
ការជំរុញនេះកើតឡើងចំពេលមានការជជែកដេញដោលគ្នានៅក្នុងអាណាចក្រ Commonwealth ជាច្រើន ជាពិសេសនៅតំបន់ Caribbean អំពីតួនាទីនាពេលអនាគតនៃរាជាធិបតេយ្យរបស់ចក្រភពអង់គ្លេសបន្ទាប់ពីការសោយទីវង្គត់របស់ម្ចាស់ក្សត្រី Elizabeth ក្នុងខែកញ្ញា។
នាយករដ្ឋមន្រ្តី Antigua និង Barbuda បានអោយដឹងកាលពីខែកញ្ញាថា ប្រទេសកោះនេះគ្រោងនឹងធ្វើប្រជាមតិលើបញ្ហានេះក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ខណៈពេលដែលការសន្ទនាស្រដៀងគ្នានេះបានកើនឡើងនៅក្នុង Jamaica ។
Barbados កាលពីខែវិច្ឆិកាឆ្នាំមុនក៏បានលាលែងព្រះមហាក្សត្រិយានី ទៅជាសាធារណៈរដ្ឋផងដែរ។
នៅប្រទេសកាណាដា នាយករដ្ឋមន្ត្រី Justin Trudeau កាលពីថ្ងៃអង្គារបានច្រានចោលការជំរុញរបស់ប្លុកដោយបញ្ជាក់នៅក្នុងសភាថាគណបក្សសេរីនិយមរបស់គាត់បានផ្តោតទៅលើប្រធានបទសំខាន់ៗជាច្រើនទៀត។
លោក Trudeau បានអោយដឹងថា“ប្រជាជនកាណាដាមានការព្រួយបារម្ភចំពោះបញ្ហាដែលពួកគេកំពុងប្រឈម មិនថានោះជាការប្រែប្រួលអាកាសធាតុ អស្ថិរភាពពិភពលោក ឬតម្លៃនៃការរស់នៅ។ ហើយនោះជាអ្វីដែលយើងជ្រើសរើសដើម្បីពិភាក្សា» ។
ការស្ទង់មតិ Ipsos ដែលចេញផ្សាយក្នុងខែកញ្ញា បានបង្ហាញថា ប្រជាជនកាណាដាបានបែកបាក់គ្នាជុំវិញតួនាទីអនាគតរបស់រាជាធិបតេយ្យនៅក្នុងប្រទេស ដោយ ៥៤ ភាគរយបញ្ជាក់ថាពួកគេបានយល់ស្របថាកាណាដាគួរតែ “បញ្ចប់ទំនាក់ទំនងផ្លូវការរបស់ខ្លួនចំពោះរាជាធិបតេយ្យអង់គ្លេស” បន្ទាប់ពីការសោយទីវង្គត់របស់ព្រះមហាក្សត្រិយានី។
ការស្ទង់មតិដដែលបានរកឃើញថា សែសិបប្រាំមួយភាគរយមិនយល់ស្របនឹងការកាត់ទំនាក់ទំនងមកុដ។