ឯកឧត្តម ជុំ ហាត និងឯកឧត្តម ម៉ែន វិបុលនា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ នឹងទូកកា្តរបីសន្លឹកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង
ភ្នំពេញ៖ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោកជំទាវតំណាងរាស្តមណ្ឌលស្វាយរៀង នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ នឹងទូកកា្តរបីសន្លឹកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងទស្សនាការអ៊ំទូកសាកល្បងផងដែរ ដើម្បីត្រៀមធ្វើការប្រណាំងជាផ្លូវការនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ស្អែកនេះ ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត មន្ត្រីរាជការសាលាខេត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀត ទស្សនាការអ៊ុំទូកសាកល្បងប្រកបដោយទិដ្ឋភាពសប្បាយរីករាយ៕