អភិបាលខេត្តបាត់ដំបង នាំអង្ករ និងមី ជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប្រគល់ជូនអាជ្ញាធរស្រុក-ក្រុង ដើម្បីចែកជូនពលរដ្ឋ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ គ្រោះធម្មជាតិ និងគ្រួសារក្រីក្រ ខ្វះខាតជួបការលំបាកខ្លាំង
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងទៅកាន់អាជ្ញាធរស្រុកក្រុងទាំងអស់ដែលមកទទួលអំណោយរបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី- ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃទី២៨ខែតុលាឆ្នាំ២០២២ថា៖អង្ករនិងមី ដែលត្រូវផ្តល់ជូនរដ្ឋបាលក្រុង-ស្រុក ថ្ងៃនេះគឺដើម្បីផ្តល់លទ្ធភាពដល់អាជ្ញាធរស្រុក-ក្រុងទាំងអស់ នាំយកអំណោយដ៏ថ្លៃថ្លាទាំងនេះដើម្បីធ្វើសកម្មភាពមនុស្សធម៌ក្នុងការចុះចែកផ្ទាល់ដល់ដៃបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះជាក់ស្តែង ដែលពួកគាត់កំពុងតែខ្វះខាតពិតប្រាកដនិងកំពុងរងគ្រោះធម្មជាតិផ្សេងៗជាពិសេសបងប្អូនក្រីក្រជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងដើម្បីជួយពួកគាត់ឲ្យបានទាន់ពេលវេលា នៅពេលដែលទទួលបានអំណោយទាំងនេះទៅដល់មូលដ្ឋានស្រុកខ្លួនត្រូវនាំគ្នាចុះធ្វើសកម្មភាពចុះទៅជួបនិងចែកជូនបងប្អូនទាំងនោះឲ្យបានដល់ដៃពិតប្រាកដ ចៀសវាងការយកទៅប្រើប្រាស់ដោយខុសពីគោលការណ៍ដែល រដ្ឋបាលខេត្តបានធ្វើការណែនាំ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានគូសបញ្ជាក់បន្ថែមទៀតថា៖ចាប់ពីពេលនេះអាជ្ញាធរស្រុក-ក្រុងមេឃុំ ចៅសង្កាត់ មេភូមិ និងកម្លាំងយុវជនតាមបណ្តាមូលដ្ឋា
នត្រូវចុះធ្វើសកម្មភាព និងចុះពិនិត្យមើលតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្លាំងដើម្បីជួយដល់ពួកគាត់និងស្រង់បញ្ជីឈ្មោះ
គ្រួសារទាំងនោះដើម្បីដោះស្រាយជួយពួកគាត់ឲ្យបានម៉ត់ចត់ត្រឹមត្រូវដើម្បីឲ្យឆ្លើយតបទៅនិងគោលនយោបាយបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានលើកទឹកចិត្តនិងជម្រុញដល់គ្រប់គណៈអភិបាលរងខេត្តទាំងអស់ ដែលទទួលបន្ទុកជាប្រធានក្រុមការងារតាមបណ្តាស្រុក-ក្រុង
ទាំងអស់ លៃលកពេលវេលាឲ្យបានសមស្របដើម្បីចុះជួបសំណេះសំណាលនាំយកអំណោយទាំងនេះទៅចែកដល់ដៃ និងនៅតាមខ្នងផ្ទះបងប្អូនក្រីក្រពិតប្រាកដទាំងនោះឲ្យបានគ្រប់ៗគ្នា ដើម្បីបានជួយសម្រាលដល់ការលំបាករបស់បងប្អូន និងដើម្បីក្តាប់នូវសំណូមពរបញ្ហាប្រឈមមួយចំនួនដែលពួកគាត់ចង់ពឹងពាក់ឲ្យអាជ្ញាធរជួយដល់ពួកគាត់ផងដែរ។
ក្នុងឱកាសផ្តល់អង្ករនិងមី ជូនដល់អាជ្ញាធរស្រុក-ក្រុងទាំងអស់ក្នុងខេត្តបាត់ដំបង លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងលោកស្រី ប៊ិន ប៉ូឡែន អភិបាលស្រុករុក្ខគីរី និងជា តំណាងស្រុក-ក្រុងទាំងអស់ក្នុងខេត្តបាត់ដំបង…
បានថ្លែងនូវអំណរគុណដល់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែននិងបានប្តេជ្ញាចិត្តថា៖និងពាំនាំយកអំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិង
អនុវត្តតាមការណែនាំ របស់ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ដើម្បីចុះចែកតាមខ្នងផ្ទះដល់ដៃ
បងប្អូនដែលក្រីក្រពិតប្រាកដនិងដល់បងប្ននរងគ្រោះដោយធម្មជាតិពិតប្រាកដ ឲ្យបានត្រឹមត្រូវ
ម៉ត់ចត់ជាក់លាក់តាមបណ្តាស្រុកក្រុងទាំងអស់ឲ្យបានម៉ឺងម៉ាត់បំផុត។
សូមបញ្ជាក់ថា៖អង្ករនិងមី ដែលរដ្ឋបាលខេត្តបាត់ដំបង បានផ្តល់ជូនឲ្យរដ្ឋបាលស្រុក-ក្រុងទាំង១៤ ក្នុងស្រុក-ក្រុងនីមួយៗ នូវ អង្ករ ចំនួន២០តោន និង មី ចំនួន ៥០០កេស។ អំណោយទាំងនេះ ជាអំណោយសម្តេចតេជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតគឺជាស្បៀងសង្គ្រោះបន្ទាន់ដើម្បីជួយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្ម
ជាតិនិងបងប្អូនគ្រួសារក្រីក្រជួបការលំបាកនិងកំពុងខ្វះខាតជីវភាពរស់នៅប្រចាំថ្ងៃខ្លាំង។ ដោយសម្តេចបានផ្តល់ជូន តាមរយៈរដ្ឋបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីជួយសង្គ្រោះនិងធ្វើសកម្មភាពមនុស្សធម៌ចែកជូនដល់បងប្អូនដែលបានលើកឡើងខាងលើទាំ
ងនោះ ក្នុងការជួយសម្រាលបណ្តោះអាសន្នដល់ជីវ ភាពរស់នៅរបស់ពួកគាត់ ដើម្បីបានឆ្លើយតបទាន់ពេលវេលា ៕