រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ លើការកំណត់ផែនការសកម្មភាព របស់នាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស
ភ្នំពេញ៖ ឯកឧត្តម សូរ ចាន់ធី និងលោកជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការកំណត់ផែនការសកម្មភារបស់នាយកដ្ឋានគ្រប់គ្រងវត្ថុតាងនិងផលនៃបទល្មើស នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គនាយករង លោកស្រីប្រធាននាយកដ្ឋាន និងលោក លោកស្រីជាមន្រ្តីនាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ។
កិច្ចប្រជុំនេះរៀបចំដើម្បីពិភាក្សាឡើងរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.កិច្ចការរដ្ឋបាលទូទៅ
២.ទម្រង់លិខិតបទដ្ឋានគិតយុត្ត
៣.ផែនការសកម្មភាពការងាររយៈពេលខ្លី និងវែង ៕