កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រានៃស្នងការភ្នំពេញ ចុះបង្រ្កាបជាក់ស្តែងករណី បើកនិងលេងល្បែងស៊ីសងខុសច្បាប់ មានជល់ នៅចំណុចដីឡូតិ៍គ្មានលេខ សង្កាត់កាកាប១
ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៣០ នាទី បានចុះធ្វើការបង្រ្កាបជាក់ស្តែងករណី បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មានជល់) ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្នុងការបង្ក្រាបកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥ នាក់បញ្ជូនមការិយាល័យដែលក្នុងនោះរួមមាន៖
១-ឈ្មោះ អ៊ាង រ័ត្ន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលម៉ូតូស្នាក់នៅផ្ទះលេខ២៧ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
២-ឈ្មោះ សុខ ខ្ញី ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវរថភ្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣-ឈ្មោះ ឃុន លាភ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបរគ្រឿងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មី ស្រុកអង្គស្នួល ខេត្តកណ្តាល
៤-ឈ្មោះ ឈុន ម៉ុង ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៥-ឈ្មោះ ចេង ចិត្រា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បីស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក ÷ សត្វមាន់ចំនួន ០១, ជញ្ជីង សម្រាប់ថ្លឹងមាន់ចំនួន ០១, បង់រុំជើ់ងមាន់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យចាប់ការតាមនីតិវិធី៕