សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy នៅរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
យោងតាមការបង្ហោះនៅលើបណ្តាញTwitter លោក Zelenskyy បានបញ្ជាក់អំពីជំនួបតាមទូរស័ព្ទនៅរសៀលថ្ងៃនេះ។ លោកបានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជា ជាប្រធានអាស៊ានឆ្នាំនេះ ដែលបានប្រកាន់ជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្សុីលើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ៕