ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងអំណរគុណដល់ សម្តេចតេជេា ហ៊ុន សែន សម្រាប់ការគាំទ្រអធិបតេយ្យភាព របស់អ៊ុយក្រែន
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងអំណរគុណដល់កម្ពុជា ក្រោយពីបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ សម្តេចតេជេា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន សម្រាប់ការគាំទ្រ អធិបតេយ្យភាព និងបូរណភាពទឹកដី សម្រាប់ការគាំទ្រនៅ អង្គការសហប្រជាជាតិ។ អ៊ុយក្រែន ក៏បានធានាថាយើងនឹងនៅតែជាអ្នកធានាសន្តិសុខស្បៀងសម្រាប់តំបន់អាស៊ានផងដែរ៕