ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី
ភ្នំពេញ៖ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី នៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំបន្តដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងកែសម្រួលឡើងវិញ លើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីដាក់ជូនក្រុមការងារថ្នាក់ដឹកនាំពិនិត្យ សម្រេចបន្ត ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពី ឯកឧត្តម ញាន វណ្ណៈ នាយកខុទ្ធកាល័យឯកឧត្តមរដ្ឋមន្រ្តី នឹង សមាជិកក្រុមការងារបច្ចេកទេស៕