**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម វង់ សណ្តាប់៖ រាជរដ្ឋាភិបាល បានទិញស្រូវពូជបន្ថែម ៥ពាន់តោន សម្រាប់ផ្ដល់ជូនពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ឆ្នាំនេះ

ភ្នំពេញ៖ ថ្លែងក្នុងឱកាសចែក និងផ្តល់ពូជស្រូវ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ កន្លងមកក្នុងស្រុកចំនួន ២ របស់ខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតវង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក)បានអះអាងថា នៅក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានទិញស្រូវពូជបន្ថែមចំនួន៥ពាន់តោនបន្ថែមពីលើស្រូវពូជដែលរាជរដ្ឋាភិបានត្រៀមបម្រុងទុ
កចំនួន២ពាន់តោន និងដើម្បីជាការបង្ការទុកឱ្យបានគ្រប់ចំនួនសម្រាប់ត្រៀមចែកជូនប្រជពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់កន្លងមកនេះ។

ឯកឧត្តមបណ្ឌិត ប្រធានលេខាធិការដ្ឋាននៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក)បានអះអាងបន្ថែមទៀតថា៖ ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញស្រូវពូជបន្ថែមរហូតដល់ទៅ៥ពាន់តោន សម្រាប់ផ្ដល់និងចែកជូនដល់ប្រជា
ពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់ក្នុងឆ្នាំ២០២២នេះដើម្បីធ្វើយ៉ាងណាផ្ដល់លទ្ធភាពឱ្យកសិកររងគ្រោះដោយគ្រោះមហន្តរាយដោយទឹកជំនន់ បានយកពូជស្រូវទាំងនេះ ទៅធ្វើការដាំដុះបង្កបង្កើនផលក្នុងការស្ដារឡើងវិញ ឲ្យបានទាន់ពេលវេលា ។


ការថ្លែងលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមបាននាំយកស្រូវពូជនិងស្បៀងអាហារផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកសង្កែ និងស្រុករុក្ខគិរី សរុបប្រមាណជិត១ពាន់គ្រួសារ ដោយមានវត្តមានរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងតំណាងក្រសួងកសិកម្មព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្នុងស្រុកសង្លែនិងស្រុករុក្ខគីរី ផងដែរ។

ថ្លែងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ក្នុងស្រុកទាំង២ខាងលើ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងគូសបញ្ជាក់ឱ្យដឹងផងដែរថា៖រហូតមកដល់ពេលនេះផ្ទៃដីដាំដុះដំ
ណាំស្រូវ ដែលទទួលរងផលប៉ះពាល់ និងមានការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមកនៅទូទាំងខេត្ត ប្រមាណជា ២ពាន់៤៥១ហិកតា ត្រូវបានធ្វើការស្ដារឡើងវិញ ក្នុងចំណោមផ្ទៃដីប្រមាណជាង១ម៉ឺនហិកតា ដែលមានលទ្ធភាព
ក្នុងការស្តារដាំឡើងវិញបាន ។

គួររំលឹកឲ្យដឹងផងដែរថា៖ ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងកន្លងមកនេះបានបណ្ដាលឱ្យប៉ះពាល់ផ្ទៃដីដាំដុះដំណាំស្រូវនៅទូទាំងខេត្តប្រមាណ ៥ម៉ឺន ៣ពាន់ហិកតា។ក្នុងនោះផ្ទៃដីដែលខូចខាត ២ម៉ឺន៨ពាន់៥០២ហិកតា ខណៈដែលរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ១ម៉ឺន២ពាន់៤៥៥គ្រួសារហើយ ដែលទទួលបាននូវស្រូវពូជពីរាជរដ្ឋាភិបាលកម្ពុជា ដើ
ម្បីធ្វើការដាំដុះដំណាំស្រូវ ក្នុងការស្ដារឡើងវិញ នៅអំឡុងពេលដែលទឹកថមថយ ស្រកចុះទៅវិញជាបណ្តើរៗ…។

សូមបញ្ជាក់ផងដែរថា កន្លងមកនេះរដ្ឋបាលខេត្តបាត់ដំបង បានផ្តល់នូវអង្ករ និង មី មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែនដើម្បីផ្តល់ជូនដល់ស្រុក-ក្រុងទាំង១៤ នៅក្នុងខេត្ត ដោយក្រុង-ស្រុកនីមួយៗ ទទួលបាន នូវអង្ករចំនួន២០តោននិងមី៥០០កេស ដើម្បីយកចែកជូនដល់បងប្អូនដែលរងផលប៉ះពាល់ដោ
យគ្រោះធម្មជាតិផ្សេងៗ និងជាពិសេសប្រជាពលរដ្ឋក្រីក្រ កំពុងជួបការលំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ នៅតាមបណ្តាស្រុក ឲ្យបានដល់ដៃនិងទៅដល់តាមខ្នងផ្ទះរបស់បងប្អូនទាំងនោះ។

ដោយយោងតាមរបាយការណ៍គណៈកម្មាធិការគ្រោះមហន្តរាយខេត្តបាត់ដំបង គិតត្រឹមខែតុលាឆ្នាំ២០២២នេះ អាជ្ញាធរ នៃ រដ្ឋបាលខេត្តបាត់ដំបង និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននាំយកនិងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ ទាំង១៤ ក្រុង-ស្រុក កំពុងជួបការលំបាក និងមានជីវភាពខ្វះខាតក្នុងគ្រួសារ និងបញ្ហាប្រឈមដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ នៅក្នុងឆ្នាំ២០២២នេះ មានគ្រួសារ សរុបចំនួន ៣៤ ៣៦០គ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង