ឯកឧត្តម ងួន រតន: អញ្ជើញចូលរួមក្នុងពិធីថ្វាយគ្រឿងសក្ការៈ និងថ្វាយភ្លេងពិណពាទ្យ ជូនលោកតាអី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន
ភ្នំពេញ៖ ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីថ្វាយគ្រឿងសក្ការៈ និងថ្វាយភ្លេងពិណពាទ្យ ជូនលោកតាអី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន នៅក្នុងពិធីប្រណាំងទូកនៅក្នុងខេត្តកំពង់ធំនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕