**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

បទវិភាគ៖មិត្តភាពរវាងចិននិងប៉ាគីស្ថានជាគំរូនៃការរាប់អានគ្នាដោយមេត្រីភាពរវាងប្រទេសនិងប្រទេស

“ចិននិងប៉ាគីស្ថានជាមិត្តល្អ ដៃគូល្អនិងបងប្អូនល្អ ។” កាលពីថ្ងៃទី២ខែវិចិ្ឆកា ពេលជួបសន្ទនាជាមួយលោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន លោកប្រធានរដ្ឋចិន Xi Jinping បានកោតសរសើរចំពោះមិត្តភាពដូចដែកថែបរវាងចិននិងប៉ាគីស្ថាន ។
លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានជាមេដឹកនាំបរទេសមួយរូបក្នុងចំណោមមេដឹកនាំបរទេសដំបូងគេបង្អស់ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនតាមការអញ្ជើញបន្ទាប់ពីបញ្ចប់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ។ កិច្ចជំនួបលើកនេះបានបង្ហាញយ៉ាងពេញលេញនូវមិត្តភាពប្រពៃណីរវាងចិននិងប៉ាគីស្ថាន ការកសាងទំនុកចិត្តគ្នាខាងយុទ្ធសាស្ត្រនិងគំនិតឯកភាពរួមយ៉ាងទូលំទូលាយ ដែលបានគ្រោងផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់អំពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប៉ាគីស្ថាន ។
តើទំនាក់ទំនងរវាងចិននិងប៉ាគីស្ថានមានភាពជិតស្និទ្ធដល់កម្រិតយ៉ាងណា? ពីការដែលភាគីប៉ាគីស្ថានរួមវិភាគទានម៉ាសដែលស្តុកទុកក្នុងឃ្លាំងមន្ទីរពេទ្យទូទាំងប្រទេសជូនដល់ប្រទេសចិននៅពេលផ្ទុះជំងឺកូវីដ១៩នៅដើមឆ្នាំ២០២០ ដល់ការដែលភាគីចិនផ្តល់ជំនួយឧបត្ថម្ភជាបន្ទាន់របស់រដ្ឋាភិបាលទាំងមូល និងសង្គមទាំងមូលដោយគ្រប់ជ្រុងជ្រោយបន្ទាប់ពីកើតគ្រោះទឹកជំនន់នៅប៉ាគីស្ថាននៅខែមិថុនាឆ្នាំនេះ ។ល។ រឿងជាច្រើនបានបញ្ជាក់ថា មិត្តភាពរវាងចិននិងប៉ាគីស្ថានជាចំណងមិត្តភាពប្រកបដោយសីលធម៌ និងជាចំណងមិត្តភាពដែលរួមសុខរួមទុក្ខក្នុងគ្រាលំបាក អាចនិយាយបានថា ជាគំរូនៃការរាប់អានគ្នារវាងប្រទេសនិងប្រទេស ។
បច្ចុប្បន្ននេះ ការវិនិយោគសរុបនៃរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានបានលើសពី២ម៉ឺន៥ពាន់លានដុល្លារអាមេរិក ដែលបានបង្កើតឱកាសការងារចំនួន១សែន៥ម៉ឺនដល់ភាគីប៉ាគីស្ថានដោយផ្ទាល់។ តាមការប៉ាន់ប្រមាណរបស់លោក Mehmood Ul Hassan Khan ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីអាស៊ីខាងត្បូងនិងអន្តរជាតិរបស់ប៉ាគីស្ថានឱ្យដឹងថា កំណើន GDP យ៉ាងជាក់លាក់ដែលនាំមកដោយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនឹងមានអំណោយផលដល់ការនាំឱ្យជនជាតិប៉ាគីស្ថានចំនួន១លាន១សែននាក់បម្រះខ្លួនចេញផុតពីភាពក្រីក្រជ្រុលហួសមុនពេលឆ្នាំ២០៣០ ។
ក្នុងអំឡុងពេលជំនួបពិភាក្សា លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវសំណូមពរជាក់ស្តែងអំពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ក្នុងដំណាក់កាលក្រោយរវាងចិននិងប៉ាគីស្ថាន បូករួមទាំង “ភាគីទាំងពីរត្រូវប្រើប្រាស់ឱ្យបានល្អនូវយន្តការគណៈកម្មាធិការសហប្រតិបត្តិការរួមនៃរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន”និង “ត្រូវពន្លឿនការជំរុញកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធនៃកំពង់ផែ Gwadar ”។ល។ អ្នកផងទាំងពួងអាចទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅពីការយកចិត្តទុកដាក់ខ្ពស់របស់ភាគីចិនចំពោះកិច្ចសហប្រតិបត្តិការរវាងចិននិងប៉ាគីស្ថាននិងមនោសញ្ចេតនាដ៏ពិតប្រាកដនិងភាពស្មោះត្រង់ក្នុងការរីករាយអភិវឌ្ឍជាមួយភាគីប៉ាគីស្ថាន ។
ក្នុងជំនួបពិភាក្សា លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ។ ហើយភាគីចិនក៏បានកំណត់ប៉ាគីស្ថានថា ជាដៃគូសហប្រតិបត្តិការជាអាទិភាពនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ។ នេះនឹងបំពេញបន្ថែមភាពប្រាកដប្រជានិងថាមពលវិជ្ជមានក្នុងវិបុលភាពនិងស្ថិរភាពនៃអាស៊ីខាងត្បូង ក៏ដូចជាការអភិវឌ្ឍនិងសន្តិភាពនៃពិភពលោក ។
លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានលើកឡើងក្នុងអត្ថបទដែលចេញផ្សាយនៅប្រព័ន្ធសារព័ត៌មានរបស់ចិនមុនពេលបំពេញទស្សនកិច្ចនៅប្រទេសចិនថា “ចំណងមិត្តភាពប៉ាគីស្ថាន-ចិន គឺមានទំនុកចិត្តនិងក្តីស្រឡាញ់ជារៀងរហូត ។” សមិទ្ធផលជាផ្លែផ្កាដែលទទួលបានក្នុងដំណើរទស្សនកិច្ចរបស់លោកលើកនេះ បានបញ្ជាក់ពីពាក្យសម្តីនេះយ៉ាងពេញលេញ ។ ពង្រឹងចំណងមិត្តភាពប្រពៃណី លើកកម្ពស់កម្រិតសហប្រតិបត្តិការនិងបង្កើតកម្លាំងចលករថ្មី ចិននិងប៉ាគីស្ថានមុខជានឹងទទួលអនាគតកាន់តែល្អបវរជាក់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង