**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន

សម្ដេច ស ខេង៖ បញ្ហាបទល្មើសជួញដូរមនុស្ស មិនអាចប្រទេសណាមួយអនុវត្តតែម្នាក់ឯងឡើយ ទាមទារឲ្យមានកិច្ចសហការទាំងក្នុងតំបន់ និងសកលលោក

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាថា បញ្ហាបទល្មើសជួញដូរមនុស្សនេះ គឺមិនអាចប្រទេសណាមួយអនុវត្តតែម្នាក់ឯងនោះឡើយ តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ជាពិសេសគឺរវាងកម្លាំងអនុវត្តច្បាប់។

ក្នុងឱកាសអនុញ្ញាតឲ្យទូតអាមេរិកចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី៤ វិច្ឆិកា សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូត និងថ្លែងអំណរគុណចំពោះកិច្ចសហការរវាងសហរដ្ឋអាមេរិកជាមួយកម្ពុជាលើវិស័យជាច្រើន ជាពិសេសនៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការរួមចំណែកមួយធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវ ហើយអាចឈានទៅដល់ការបើកដំណើរការប្រទេសឡើងវិញ។

ជាមួយគ្នានេះសម្ដេចក្រឡាហោម ក៏បានសម្ដែងនូវសេចក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ និងបានជម្រាបជូនឯកឧត្តមដែរថា នាពេលឆាប់ៗដ៏ខ្លីខាងមុខ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ និងប្រជាជនកម្ពុជានឹងទទួលស្វាគមន៍បណ្ដាថ្នាក់ដឹកនាំក្នុងតំបន់ និងអន្តរជាតិដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ក្នុងនោះក៏មានវត្តមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម បានចាត់ទុកវត្តមានរបស់ឯកឧត្តមប្រធានាធិបតី ថា មិនត្រឹមតែជាការផ្តល់តម្លៃលើទំនាក់ទំនងរវាងកម្ពុជា និងអាស៊ាន រវាងសហរដ្ឋអាមេរិក និងអាស៊ានប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាការផ្តល់តម្លៃ និងជាការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។ សម្ដេចសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនឥតឈប់ឈរ។

ជាការឆ្លើយតប ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក បានចូលរួមអបអរសាទរចំពោះកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន។ ឯកឧត្តមក៏រំពឹងថា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នៅពេលខាងមុខនេះផងដែរ។ ឯកឧត្តមក៏យកឱកាសនេះថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជាគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលដល់សំណើផ្សេងៗក្នុងការសម្រួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ចូលរួមអបអរសាទរ និងកោតសរសើរចំពោះយុទ្ធសាស្ត្រ និងវិធានការរបស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានចាត់ទុកកម្ពុជា ជាមេរៀននៃជោគជ័យមួយក្នុងការការពារ និងប្រឆាំងជំងឺរាតត្បាតនេះ ហើយដែលជោគជ័យនេះ បានផ្ដល់លទ្ធភាពដល់កម្ពុជាអាចបើកដំណើរការឡើងវិញនូវសេដ្ឋកិច្ច និងសង្គម។

ក្រៅពីនេះឯកឧត្តមអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីការកត់សម្គាល់ទៅលើយុទ្ធនាការក៏ដូចជាលទ្ធផល នៃការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលកម្ពុជាបានអនុវត្តក្នុងរយៈពេលកន្លងមក។ ឯកឧត្ដមបានកត់សម្គាល់ឃើញថា មួយរយៈនេះ មានបទល្មើសមួយចំនួនបានកើតឡើង ជាពិសេសពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានធ្វើឱ្យប្រជាពលរដ្ឋនៃប្រទេសមួយចំនួនត្រូវចាញ់បោកឧក្រិដ្ឋជននាំឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់។

ឯកឧត្តមក៏សម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្តេចក្រឡាហោម នៅក្នុងការដោះស្រាយនូវបញ្ហាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមក៏បានជម្រាបដែរថា សហរដ្ឋអាមេរិកត្រៀមផ្ដល់កិច្ចសហការលើការងារនេះ ក្នុងខណៈដែលសហរដ្ឋអាមេរិក ក៏កំពុងតែធ្វើការងារនេះជាមួយអន្តរក្រសួងផ្សេងៗទៀតក្នុងរាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងកិច្ចការនារីជាដើម។

ជាការឆ្លើយតប សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការបង្ហាញនូវឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ សម្ដេចក៏បានជម្រាបជូនថា នៅក្នុងក្របខ័ណ្ឌនៃឆន្ទៈនយោបាយ គឺរដ្ឋាភិបាលកម្ពុជាពុំមានអ្វីប្រែប្រួលនោះទេចំពោះការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។ សម្តេចក៏បានជម្រាបជូនដែរថា ដូចអ្វីដែលឯកឧត្តមបានលើកឡើង គឺបច្ចុប្បន្ននេះទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួលដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានក្នុងការប្រព្រឹត្តបទល្មើស។

សម្តេចក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមទៀតថា ស្របពេលនៃដំណើរការនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួនទៀតដែលរួមមាន ការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ ទាំងអនឡាញ និងមិនអនឡាញ ការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ជាដើម។

ពាក់ព័ន្ធទៅនឹងបទល្មើសទាំងនេះ សម្ដេចបន្តថា អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាននឹងកំពុងតែបន្តអនុវត្ត​ ដើម្បីសង្គ្រោះជនរងគ្រោះ ព្រមទាំងផ្ដន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធផងដែរ។ សម្ដេចបន្តថា សមត្ថកិច្ចក៏បន្តពង្រីកការស្រាវជ្រាវបទល្មើសទាំងនេះ ដើម្បីរកឱ្យឃើញ​ ក្នុងករណីមានការពាក់ព័ន្ធទៅនឹងបទល្មើសសម្អាតប្រាក់។ សម្ដេចក្រឡាហោមក៏បានបញ្ជាក់ជូនឯកឧត្តមអគ្គរដ្ឋទូតផងដែរថា បញ្ហាបទល្មើសជួញដូរមនុស្សនេះ គឺមិនអាចប្រទេសណាមួយអនុវត្តតែម្នាក់ឯងនោះឡើយ តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ជាពិសេសគឺរវាងកម្លាំងអនុវត្តច្បាប់។

សម្ដេចក្រឡាហោម បញ្ជាក់ថា កន្លងមកក៏មានការផ្សព្វផ្សាយដាក់បន្ទុកមកលើព្រះរាជាណាចក្រកម្ពុជា អំពីបញ្ហានេះ ក៏ប៉ុន្តែជាក់ស្ដែងកិច្ចការងារនេះទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ទាំងនៅប្រទេសគោលដៅ រួមទាំងកម្ពុជា និងទាំងនៅប្រទេសដែលមានពលរដ្ឋរបស់ខ្លួនជាជនរងគ្រោះ។

ស្របជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក ក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចក្រឡាហោមដែលថា បញ្ហាអំពើជួញដូរមនុស្សនេះ គឺជាបញ្ហាសកល ហើយទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីដោះស្រាយនូវបញ្ហានេះ៕

អត្ថបទដែលជាប់ទាក់ទង