ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក DongKun Anh
ភ្នំពេញ៖ ឯកឧត្តម ឃុត ចាន់ដារ៉ា រួមជាមួយប្រតិភូក្រសួងយុត្តិធម៌ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក DongKun Anh ប្រធានអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៉ីនធឺណែតនៃអគ្គព្រះរាជអាជ្ញាកូរ៉េ និងជាសហប្រធាន APC-Hub នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
បន្ទាប់ពីជំនួបទ្វេភាគី ឯកឧត្តម ឃុត ចាន់ដារ៉ា រួមជាមួយប្រតិភូកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃឧប្បត្តិហេតុនៅតំបន់ iteawon កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ៕