ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះពិនិត្យមើលទីតាំងសួនមានជ័យ សម្រាប់រៀបចំពិធីអកអំបុក សំពះព្រះខែ និងនៅទីតាំងក្បាលស្ពានថ្មព្រះពន្លា
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា លោកស្រី រស់ សុផានី អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក យ៉ង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌ និហវិចិត្រសិល្បៈខេត្ត លោកអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត មន្ត្រីពាក់ព័ន្ធ កងកម្លាំង នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលទីតាំងសួនមានជ័យ សម្រាប់រៀបចំពិធី អកអំបុក សំពះព្រះខែ និងនៅទីតាំងក្បាលស្ពានថ្មព្រះពន្លា សម្រាប់ពិធីបណ្តែតពន្លាជ័យ នារាត្រីថ្ងៃទី៨ ខែវិច្ឆិកានេះ ដើម្បី’’អបអរសារទរព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ’’។
សូមអញ្ជើញពុកម៉ែបងប្អូនចូលរួមទស្សនាកម្សាន្តសប្បាយពី ពិធីប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរយើងបានបន្សល់ទុកមកដែលរៀបចំដោយរដ្ឋបាលខេត្ត៕