**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកព្យាបាលជំងឺ សង្រ្គោះបន្ទាន់ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកឯកភ្នំ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹ្ថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារផ្នែកព្យាបាលជំងឺសង្រ្គោះបន្ទាន់ដំបូង១ខ្នង ស្មើនឹង៩បន្ទប់ អគាររង់ចំអង្គុយលំហែរ១ខ្នង១បន្ទប់ និងក្លោងទ្វារចូលមន្ទីរពេទ្យ១កន្លែង ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាអំណោយរបស់សប្បុរសជននៅប្រទេសអូស្ដ្រាលី ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សប្បុរសជនដែលរស់នៅប្រទេសអូស្ដ្រាលីទាំងអស់ ដែលបានចំណាយធនធានដ៏មានតម្លៃរបស់ខ្លួនចូលរួមកសាងសមិទ្ធផលនានានៅក្នុងបរិវេណមន្ទីរពេទ្យនេះ ដែលនេះជាការចូលរួមចំណែកជាមួយសង្គម ក៏ដូចជាជាមួយរាជរដ្ឋាភិបាល ក្នុងការការលើកកម្ពស់ការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាចូលរួមបម្រើប្រជាពលរដ្ឋផ្នែកសុខាភិបាលនៅក្នុងស្រុកឯកភ្នំឱ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមនាំគ្នាខិតខំថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត មិនត្រូវធ្វើការចោលសំរាមពាសវាលពាសកាល ឬធ្វើការចោលសំរាមចាក់ចូលនៅតាមដងស្ទឹង អូរប្រឡាយគ្មានរបៀបរៀបរយនេះឡើយ ព្រោះវាបង្កឱ្យមានមេរោគនៅក្នុងទឹកបង្កហានិភ័យពេលដែលយកទឹកទៅប្រើប្រាស់ ឬបង្កឱ្យមានសត្វល្អិត រុយរោម ឬមានក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាធ្វើឱ្យខូចសោភ័ណភាពទៀតផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា បើក្នុងករណីប្រជាពលរដ្ឋរូបណាម្នាក់រកឃើញថា មានជនណាប្រើប្រាស់គ្រឿងញៀន ឬជួញដូរគ្រឿងញៀន សូមធ្វើការទាក់ទង ឬរាយការណ៍មកកាន់អាជ្ញាធរជាបន្ទាន់ ដើម្បីឱ្យអាជ្ញាធរធ្វើការចាប់បញ្ជូនជននោះទៅមណ្ឌលកែប្រែ ឬធ្វើការដោះស្រាយទៅតាមនីតិវិធីនៃច្បាប់ ចំពោះជនណាដែលជួញដូរគ្រឿងញៀន និងបន្តធ្វើការណែនាំកូនចៅរបស់ខ្លួន ត្រូវចៀសផុតឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវបន្តណែនាំដល់កូនចៅរបស់ខ្លួន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរទៅកាន់ទីកន្លែងណាមួយមិនថាទីជិតឬទីឆ្ងាយ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ចំពោះប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញចាប់ពីដូសទី៣ឡើង សូមធ្វើការនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញចាប់ពីដូសទី៣ឡើងទៅនៅតាមមណ្ឌលចាក់វ៉ាក់សាំង ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះប្រជាពលរដ្ឋ និងត្រូវបន្តចាក់ដូសជំរុញបន្តបន្ទាប់ទៀត តាមពេលវេលាកំណត់ដែលខ្លួនត្រូវចាក់បន្ត ដើម្បីចូលរួមចំណែកក្នុងការកាត់ផ្ដាច់ជំងឺកូវីដ-១៩ កុំឱ្យកើតមាននៅក្នុងប្រទេសយើងបន្តទៀត ៕

គួរបញ្ជាក់ផងដែរថា អគារសង្រ្គោះបន្ទាន់ដំបូងនេះ មានបណ្ដោយប្រវែង៣១ម៉ែត្រ ទទឹង៨ម៉ែត្រ ស្មើនឹង៩បន្ទប់ ចំណាយថវិកាសរុប ៦៧,២០០ដុល្លាសហរដ្ឋអាមេរិក អគាររង់ចាំមានបណ្ដោយប្រវែង៩ម៉ែត្រ ទទឹង៦ម៉ែត្រ ចំណាយថវិកាសាងសង់សរុប ១០,០០០ដុល្លាសហរដ្ឋអាមេរិក និងក្លោងទ្វារមន្ទីរពេទ្យចំណាយថវិកាសរុប១៣,០០០ដុល្លាសហរដ្ឋអាមេរិក ដែលជាអំណោយរបស់សប្បុរសជនខ្មែររស់នៅប្រទេសអូស្ដ្រាលី តាមរយៈថ្នាក់ដឹកនាំមន្ទីរពេទ្យ ជាមួយភិក្ខុកល្យាណនរោ កៅ ពៅ ៕

អត្ថបទដែលជាប់ទាក់ទង