លោក XiJinpingថ្លែងអំពីបញ្ហាថាតើធ្វើយ៉ាងម៉េចដើម្បីពង្រឹង”ជញ្ជាំងភ្លើង”នៃសន្តិសុខបណ្តាញអ៊ីនធើណែត
ទាក់ទិននឹងបញ្ហាខបណ្តាញអ៊ីនធើណែត លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់គូសបញ្ជាក់ថា៖ បើគ្មានសន្តិសុខបណ្តាញអ៊ីធើណែតនោះក៏គ្មានសន្តិសុខជាតិ គ្មានការដំណើរការដោយស្ថិរភាពនៃសេដ្ឋកិច្ចសង្គម ហើយផលប្រយោជន៍របស់ប្រជាជនក៏មិនអាចទទួលបានការធានាឡើយ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានពន្លឿនការរចនាកំពូលលើវិស័យសន្តិសុខបណ្តាញអ៊ីនធើណែត ប្រព័ន្ធរបបពាក់ព័ន្ធត្រូវបានកែលម្អឥតឈប់ឈរ ដែលបានផ្តល់ការធានាយ៉ាងរឹងមាំសម្រាប់ការគាំពារសន្តិសុខបណ្តាញអ៊ីនធើណែតជាតិនិងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រជាជន។ ពីថ្ងៃទី ៩-១១ ខែកញ្ញាឆ្នាំ ២០២២ កិច្ចប្រជុំកំពូល Wuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធើណែតពិភពលោកឆ្នាំ ២០២២ បានបើកធ្វើនៅក្រុង Wuzhen ខេត្តZhejiang។ ខាងក្រោមនេះ សូមស្វែងយល់ពីការអធិប្បាយពាក់ព័ន្ធនឹងការគ្រប់គ្រងបណ្តាញអ៊ីនធើណែតតាមផ្លូវច្បាប់ដែលលើកឡើងដោយលោក Xi Jinping។
លោក Xi Jinping បានថ្លែងក្នុងពេលបកស្រាយអំពី«សេចក្តីសម្រេចចិត្តលើបញ្ហាសំខាន់មួយចំនួនអំពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន»កាលពីថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៣ ថា កិច្ចប្រជុំពេញអង្គបានលើកឡើងពីគោលការណ៍ណែនាំដែលប្រើប្រាស់យ៉ាងសកម្ម អភិវឌ្ឍតាមវិទ្យាសាស្រ្ត គ្រប់គ្រងតាមផ្លូវច្បាប់និងធានាសន្តិសុខ បង្កើនកម្លាំងគ្រប់គ្រងបណ្តាញអ៊ីនធើណែតតាមផ្លូវច្បាប់ ធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធរបបដឹកនាំនិងគ្រប់គ្រងបណ្តាញអ៊ីនធើណែត ក្នុងគោលបំណងរួមបញ្ចូលមុខងារនៃស្ថាប័នពាក់ព័ន្ធ ដើម្បីធានាការប្រើប្រាស់ដោយត្រឹមត្រូវនិងសន្តិសុខនៃបណ្តាញអ៊ីនធើណែត។
លោក Xi Jinping បានថ្លែងក្នុងពិធីបើកមហាសន្និបាតបណ្តាញអ៊ីនធើណែតពិភពលោកលើកទី ២ កាលពីថ្ងៃទី ១៦ ខែធ្នូឆ្នាំ២០១៥ថា បណ្តាញអ៊ីនធើណែតមិនមែនជាកន្លែងស្ថិតនៅក្រៅប្រព័ន្ធច្បាប់ទែ យើងត្រូវគោរពច្បាប់ ត្រូវប្រកាន់ខ្ជាប់នូវការគ្រប់គ្រងបណ្តាញអ៊ីនធើណែតតាមផ្លូវច្បាប់ និងបើកសេវាបណ្តាញអ៊ីនធើណែតតាមផ្លូវច្បាប់ ប្រើប្រាស់បណ្តាញអ៊ីនធើណែតតាមផ្លូវច្បាប់ ដើម្បីធ្វើឱ្យបណ្តាញអ៊ីនធើណែតដំណើរការដោយរឹងមាំ។
លោក Xi Jinping បាថ្លែងក្នុងពិធីសំណេះសំណាលអំពីសន្តិសុខបណ្តាញអ៊ីនធើណែតនិងព័ត៌មានវិទ្យាលកាលពីថ្ងៃទី ៤ ខែមេសាឆ្នាំ២០១៦ថា បច្ចុប្បន្ន បទល្មើសតាមប្រព័ន្ធទូរគមនាគមន៍ចេះតែកើនឡើង ហើយវិធីបោកបញ្ឆោតមានច្រើនបែបយ៉ាង និងមានបច្ចេកទេសកាន់តែខ្ពស់។ ត្រូវពន្លឿនដំណើរតាក់តែងច្បាប់បណ្តាញអ៊ីនធើណែត កែលម្អវិធានការត្រួតពិនិត្យតាមច្បាប់ ដើម្បីលុបបំបាត់ហានិភ័យតាមបណ្តាញអ៊ីនធើណែត។
លោក Xi Jinping បានថ្លែងក្នុងពិធីសំណេះសំណាលអំពីសន្តិសុខបណ្តាញអ៊ីនធើណែតនិងព័ត៌មានវិទ្យាលកាលពីថ្ងៃទី ៤ ខែមេសាឆ្នាំ២០១៦ថា ត្រូវពង្រឹងការគ្រប់គ្រងចំពោះទិន្ន័យធំ។ សហគ្រាសបណ្តាញអ៊ីនធើណែតបានក្តាប់នូវទិន្ន័យជាច្រើនដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិនិងសន្តិសុខជាតិ ដូច្នេះត្រូវធានាសនិ្តសុខនៃទិន្ន័យទាំងនេះ។
លោក Xi Jinping បានផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ក្នុងសប្តាហ៍ឃោសនាអំពីសន្តិសុខបណ្តាញអ៊ីនធើណែតកាលពីខែកញ្ញាឆ្នាំ២០១៩ថា ការងារសន្តិសុខបណ្តាញអ៊ីនធើណែតជាតិត្រូវប្រកាន់ខ្ជាប់នូវសន្តិសុខបណ្តាញអ៊ីនធើណែតដើម្បីប្រជាជននិងពឹងលើប្រជាជន ធានាសន្តិសុខព័ត៌មានឯកជន គាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋដែលប្រើបណ្តាញអ៊ីនធើណែត។ ត្រូវអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងការអប់រំពីសន្តិសុខបណ្តាញអ៊ីនធើណែត បច្ចេកវិទ្យានិងមុខរបរ ដើម្បីកកើតជាស្ថានភាពដ៏ល្អប្រសើរនៃការបណ្តុះបណ្តាលធនធានមនុស្ស ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា និងការអភិវឌ្ឍមុខរបរ៕