**សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះឆេះផ្ទះក្នុងស្រុកទឹកផុស**មេទ័ពជើងគោកកម្ពុជា ចូលរួមពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ និងពិធីតែងតាំង មេទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក**សម្តេចម៉ែន សំអន, ឯកឧត្តមបរិរក្សបណ្ឌិត ហោ ណាំហុង និងលោកជំទាវ អញ្ជើញសូត្រមន្តអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនៅក្នុងវត្តទួលសង្កែ**ប្រកាសចូលកាន់មុខតំណែងថ្មី ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ**តំណាងឯកឧត្តម ហេង សួរ រួមនិងថ្នាក់ដឹកនាំក្រសួង រៀបចំធ្វើពិធីក្រុងពាលីប្រទីបរបស់ក្រសួងការងារ**សម្ដេចធិបតី អបអរសាទរស្រូវសែនក្រអូប (SKO) របស់កម្ពុជា ដែលបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២**ឯកឧត្តម ប្រាក់ សុខយូរ ដឹកនាំប្រតិភូក្រសួងសង្គមកិច្ច ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ**មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រតិបត្តិការខាងត្បូង**រដ្ឋមន្ត្រីក្រសួងការងារ អនុញ្ញាតឱ្យប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ ចូលជួបពិភាក្សាការងារ**សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម មីយ៉ាន់ម៉ា និងអភិបាលខេត្តយូណាន ព្រមទាំងជួបជាមួយធុរជនចិន និងនិស្សិតកម្ពុជា នៅខេត្តយូណាន**ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ នៅថ្ងៃទី១១ ខែធ្នូ ខាងមុខនេះ**កម្ពុជាស្វាគមន៍អត្រាកំណើតកូនផ្សោតច្រើនមិនធ្លាប់មាន នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ**អភិបាលខេត្តកណ្តាល ជំរុញដល់អភិបាលស្រុកល្វាឯមថ្មី ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ**រដ្ឋបាលរាជធានីភ្នំពេញ ចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណៈ កែលម្អសោភ័ណភាពទីក្រុង ពិសេសជុំវិញតំបន់ប្រារព្វពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំប្រតិភូក្រសួងការពារជាតិ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅវិមានឯករាជ្យ**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំស្ដីពីការសាងសង់មត្តេយ្យសិក្សា របស់សាខាខេត្ត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

៥ចំណុចនៅតែជាគន្លឹះនៃការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា     

ឯកឧត្ដម គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា បានលើកឡើងជាថ្មីថា បញ្ហាមីយ៉ាន់ម៉ានៅតែមានភាពស្មុគស្មាញ លំបាក និងត្រូវការពេលវេលា ដើម្បីដោះស្រាយ។ យ៉ាងណាក៏ដោយ លោកគង់ ភោគ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំអាស៊ាន នៅតែជាគោលគ្រឹះ សម្រាប់ដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។

មកទល់ពេលនេះ វិបត្តិនយោបាយមីយ៉ាន់ម៉ានៅតែមិនទាន់រកច្រកចេញបានឡើយ ខណៈការព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច មិនទាន់ត្រូវបានមីយ៉ាន់ម៉ា អនុវត្តឱ្យបានពេញលេញដែរ។
សន្និសីទសារព័ត៌មាននាថ្ងៃទី១០ ខែវិច្ឆិកា ឯកឧត្ដម គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ បានយល់ថា បញ្ហាមីយ៉ាន់ម៉ា នៅតែមានភាពស្មុគស្មាញ លំបាក និងត្រូវការពេលវេលា ដើម្បីដោះស្រាយ។

[អ្វីដែលខ្ញុំអាចលើកឡើងនៅក្នុងពេលនេះគឺថា កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុចនៅតែជាគោលគ្រឹះនៃការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា]។ លោកគង់ ភោគ បានបន្តថ្លែងបែបនេះ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកជាច្រើនរូប។

 

ឯកឧត្ដម គង់ ភោគ អ្នកនាំពាក្សរូបនេះ បានបន្តថា​ ការអនុវត្តរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានរយៈពេលជាង ១០ខែមកនេះ គឺមានការរីកចម្រើនច្រើន។ ការវាយតម្លៃបែបនេះ ធ្វើឡើងដោយផ្អែកលើភាពស្មុគស្មាញ ក៏ដូចជាការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន។

ក្នុងសន្និសីទសារព័ត៌មានដដែល មន្រ្តីកម្ពុជារូបនេះ ក៏បានបង្ហាញក្តីសង្ឃឹមថា អាស៊ាននឹងអាចចេញឯកសារមួយ ដែលអាចមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកជួយដល់ការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុច។

ឯកឧត្ដម គង់ ភោគ ដោយសារការរីកចម្រើននៃស្ថានភាពមីយ៉ាន់ម៉ា មិនបានទៅដល់ការរំពឹងទុក កម្ពុជា ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២២ បន្តអញ្ជើញតំណែងមិនមែននយោបាយមកពីមីយ៉ាន់ម៉ា ហើយមីយ៉ាន់ម៉ា ក៏មិនបានបញ្ជូនតំណាងខ្លួនមកដែរ។ ត្រង់ចំណុចនេះ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានអះអាងថា បើទោះអវត្តមានតំណាងមីយ៉ាន់ម៉ាក្តី ប៉ុន្តែកៅអី​ និងទង់ជាតិមីយ៉ាន់ម៉ា នៅតែរៀបចំទុកឱ្យដដែល។។

អត្ថបទដែលជាប់ទាក់ទង