**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា

រដ្ឋមន្ត្រីទេសចរណ៍ លើកទឹកចិត្តឱ្យនាំផលិតផល ក្នុងស្រុកតាំងលក់ ក្នុងពិព័រណ៍ទេសចរណ៍នានា

ភ្នំពេញ៖ ការនាំយកផលិតផលក្នុងស្រុកដាក់តាំងពិព័រណ៍ និងលក់ជូនភ្ញៀវទេសចរ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ប៉ុន្តែម្ចាស់អាជីវកម្ម ឬម្ចាស់ផលិតផល ក៏ត្រូវគិតអំពីលទ្ធភាពរបស់អតិថិជន និងកំណត់តម្លៃសមរម្យផងដែរ។

នាឱកាសចូលរួមទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តឱ្យនាំយកផលិតផលក្នុងស្រុកទូទាំងប្រទេសកម្ពុជាមកដាក់តាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ជំរុញជីវភាពប្រជាពលរដ្ឋមូលដ្ឋានដែលជាអ្នកផលិត ព្រមទាំងអាចបង្ហាញប្រាប់ភ្ញៀវទេសចរ ឬអ្នកទិញឱ្យបានដឹងពីទីតាំងផលិត ប្រភពដែលជឿទុកចិត្ត និងទីផ្សារលក់ផលិតផលទាំងនោះជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា «ការនាំយកផលិតផលក្នុងស្រុកមកតាំងបង្ហាញជូនភ្ញៀវទេសចរ ជាការចេញចូលនៅនឹងកន្លែង ម្យ៉ាងទៀតភ្ញៀវទេសចរនិងប្រជាពលរដ្ឋមកឃើញ ផលិតផលនៅកន្លែងតាំងពិព័រណ៍ ពួកគាត់នឹងអាចដឹងពីទីតាំងផលិត និងលក់ចែកចាយនៅតាមទីផ្សារផ្សេងទៀត»។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការតាំងពិព័រណ៍ផលិតផល ដែលគាំទ្រដល់វិស័យទេសចរណ៍ គឺជាការបន្ថែមភាពទាក់ទាញមួយកម្រិតទៀត សម្រាប់គោលដៅទេសចរណ៍នីមួយៗ។ គោលដៅទេសចរណ៍ល្អត្រូវមាន ផលិតផលល្អនិងទាក់ទាញ ហើយផលិតផលទាំងនោះ ក៏ត្រូវមានតម្លៃសមស្របដែរ។

អ្វីដែលឯកឧត្តមរដ្ឋមន្ត្រី ចង់ណែនាំទៅកាន់ម្ចាស់អាជីវកម្ម អ្នកផលិត ក៏ដូចជាអ្នករៀបចំពិព័រណ៍ គឺត្រូវគិតអំពីលទ្ធភាពរបស់អតិថិជន។ លោកថា ក្នុងពេលជួបវិបត្តិជំងឺកូវីដ១៩ ប្រាកដជាមានការខាតបង់ខ្លះហើយ ប៉ុន្តែក្រោយពេលកូវីដសូមកុំដំឡើងថ្លៃខ្ពស់ពេក ពីព្រោះដោយហេតុថា ប្រជាពលរដ្ឋភ្ញៀវទេសចរក៏ជួបវិបត្តិដូចម្ចាស់អាជីវកម្មដែរ ដូច្នេះចំណូលរបស់ពួកគេក៏មានកម្រិត ហើយការចាយវាយរបស់ពួកគេ ក៏មិនទាន់ទូលាយ ហេតុនេះហើយប្រសិនបើម្ចាស់អាជីវកម្មដំឡើងថ្លៃខ្ពស់ពេក នោះយើងអាចនឹងបាត់បង់ប្រយោជន៍ទាំងអស់គ្នា។

ឯកឧត្តមសង្កត់ធ្ងន់ថា «ដើម្បីទទួលបានផលចំណេញវែងឆ្ងាយទៅអនាគ យើងយកចំណេញតិចតួចបានហើយ»។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានវាយតម្លៃចំពោះពិព័រណ៍ពាណិជ្ជកម្មនេះថា គឺជាការលើកកម្ពស់ផលិតផលក្នុងស្រុកថ្មីៗ ដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ/អន្តរជាតិ មកកាន់ខេត្តព្រះសីហនុកាន់តែច្រើន ខណៈខេត្តព្រះសីហនុគឺមានជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ មានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាការសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរមកកាន់គោលដៅតំបន់ឆ្នេរ។

គួរជម្រាបថា ពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ មានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំរៀបចំដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំនៅកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ និងរដ្ឋបាល ខេត្តព្រះសីហនុ។ ក្នុងព្រឹត្តិការណ៍នេះមានស្ដង់ផលិតផលចម្រុះសរុបចំនួន ២៥០ស្តង់ ក្នុងនោះមានក្រុមហ៊ុនអន្តរជាតិជាអ្នកទិញចូលរួមជិត៧៥ក្រុមហ៊ុន ព្រមទាំងមានការចូលរួមពីសំណាក់ធុរជនអន្តរជាតិចំនួន៨ប្រទេសក្នុងតំបន់អាស៊ាន ចិន ឥណ្ឌា តួកគីជាដើម៕

អត្ថបទដែលជាប់ទាក់ទង