ព្រះមហាក្សត្រខ្មែរ យាងពន្លត់ទានជ័យ នៅវិមានឯករាជ្យ
ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សព្វព្រះរាជហឫទ័យស្តេចយាងពន្លត់ទានជ័យនាវិមានឯករាជ្យ ដែលបានអុជកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ជាថ្ងៃខួប៦៩ឆ្នាំ នៃការទទួលបានឯករាជ្យពីប្រទេសបារាំង [០៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២]។