**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ

ឯកឧត្តម សុខ លូ ដាស់តឿនឲ្យពលរដ្ឋក្នុងស្រុកបវេល នាំគ្នាគោរពច្បាប់ចរាចរណ៍ ឲ្យបានម៉ឺងម៉ាត់ កុំនាំគ្នាខ្លាចតែប៉ូលីស តែមិននាំគ្នាគោរពច្បាប់

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែង គូសបញ្ជាក់ទៅកាន់បងប្អូនប្រជាពលរដ្ឋមកពីបណ្តាឃុំនានាក្នុងស្រុកបវេលថា៖ជាការសង្កេតរបស់ឯកឧត្តម ប្រជាពលរដ្ឋនៅក្នុងស្រុ
កភាគច្រើនមិនបានគោរពច្បាប់ចរាចរណ៍ផ្លូវគោ
កឲ្យបានត្រឹមត្រូវនោះទេនិងមិនបានគិតពីអាយុ
ជីវិតខ្លួននៅលើដងផ្លូវនោះទេ?។ជាទូទៅបងប្អូន
ច្រើនតែខ្លាចប៉ូលីស ដោយមិននាំគ្នាគោរពច្បាប់
សូម្បីតែបើកបរយានយន្តលើដងផ្លូវបងប្អូនភាគ
ច្រើន មិនបានពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់
ឲ្យត្រឹមត្រូវនោះទេ?។ប្រការដែលលើកឡើងនេះ
បានន័យថា៖បងប្អូនមិនបានគិតពីគ្រោះថ្នាក់កើ
តឡើងជាយថាហេតុបង្កផលប៉ះពាល់ដល់អាយុ
ជីវិតនិងពិការភាពរបស់ខ្លួននោះទេគឺបងប្អូនខ្លា
ចតែប៉ូលីស?តែបែរជាមិននាំគ្នាគោរពច្បាប់? ។

ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម
បន្តដឹកនាំក្រុមការងារនាំយកស្បៀងសង្គ្រោះប
ន្ទាន់របស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិ
ត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ចុះចែកអំណោយដល់ប្រ
ជាពលរដ្ឋ ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងកន្លងមក ប្រមាណ ១ ១២១ គ្រួសារ ក្នុងស្រុកបវេល នៃខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។​

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយសង្រ្គោះបន្ទាន់របសសម្ដេចតេជោហ៊ុនសែន ចែកជូនប្រ
ជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាង ១
ពាន់គ្រួសារនៅទីនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា៖ជានិច្ចជាកាលសម្ដេចតេជោ​ ហ៊ុ
ន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ តែងតែ​គិត​គូរ​សុខទុក្ខ​និងជួយដោះស្រាយនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា​ ទោះ​ស្ថិត​ក្នុ
ង​កាលៈទេសៈ​ ណាក៏ដោយ​។ ជាក់ស្ដែង​សម្ដេច​ថែមទាំងបានរួមសុខ​រួមទុក្ខជាមួយប្រជាពលរដ្ឋ
យើង ជានិច្ច។

ឯកឧត្ដម​អភិបាលខេត្តបាត់ដំបង បានថ្លែង​បន្ថែម​ថា​ ការផ្ដល់អំណោយសង្រ្គោះបន្ទាន់នេះ គឺមិនបានផ្តល់ចែកជូនគ្រប់ៗគ្នានោះទេជាបឋមនេះ គឺ៖ធ្វើការផ្ដល់ជូនចំពោះប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងជាងគេ តែប៉ុណ្ណោះ ។

ជាមួយគ្នានេះឯកឧត្តម ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-19 ដូសជំរុញ ត្រីវប្រញាប់រួសរា
ន់នាំគ្នាទៅចាក់ឱ្យបានគ្រប់ៗគ្នា ព្រោះជំងឺកូវីដ-
19 នៅក្នុងប្រទេសកម្ពុជាយើង គឺ៖មិនទាន់ផុត
រលត់នោះទេ គឺវានៅតែបន្តយាយី ប្រជាពលរដ្ឋបានគ្រប់ពេលវេលាប្រសិនបើយើងធ្វេសប្រហែ
ស មិននាំគ្នាទៅចាក់វ៉ាក់សាំងដូសជម្រុញឲ្យបា
នត្រឹមត្រូវទៀងទាត់ទៅតាមការណែនាំពីក្រុមគ្រូ
ពេទ្យទេនោះ។ បន្ថែមពីនេះ ឯកឧត្តម បានណែ
នាំដល់បងប្អូនប្រជាពលរដ្ឋត្រូវយែខិតខំចូលរួម
គោរពច្បាប់ចរាចរណ៍​និងបើកបរម៉ូតូ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​គ្រប់​ពេល​វេលា​ ដើម្បី​កាត់​បន្ថយ​អត្រាគ្រោះថ្នាក់​ចរាចរណ៍​ ហើយក៏ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ។

បន្ថែមដោយសង្កត់ធ្ងន់ទៀតនោះឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា។ហើយប្រសិនបើមិនទាន់បានចុះឈ្មោះបោះឆ្នោ
ត ក៏សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតា
មមូលដ្ឋានឃុំ-សង្កាត់ដែលខ្លួនរស់នៅ ដើម្បីបា
នចូលរួមបោះឆ្នោតជ្រើសរើសអ្នកតំណាងដែលខ្លួនស្រឡាញ់ដែលខ្លួនពេញចិត្តនៅថ្ងៃទី២៣ខែ
កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវ
ឌ្ឍឲ្យកាន់តែរីកចម្រើនឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង