**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត

សមាជិកគណបក្សភ្លើងទៀនចំនួន ៧៦នាក់ សុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ

ភ្នំពេញ៖   រសៀលថ្ងៃសៅរ៍ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើនសមាជិកគណកម្មាធិការកណ្តាល ជាប្រធានគណ បក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញបញ្ចូលសមាជិកគណបក្សប្រជា ជនកម្ពុជាក្រុងព្រះសីហនុ មកពីគណ បក្សភ្លើងទៀនសង្កាត់លេខ១ សរុបចំនួន ៧៦នាក់ ស្រី ៤៥នាក់។

លោក ជុំ សុភារិទ្ធ តំណាងសមាជិកគណបក្សភ្លើងទៀន បានអានពាក្យសុំចូលសមាជិកគណបក្សប្រជាជនកម្ពជា តាងនាមតំណាងសមាជិកថ្មីចំនួន ៧៦នាក់ និងរូបខ្ញុំបានមើលឃើញពីសកម្មភាពរបស់លោក សម រង្សី យើងខ្ញុំទាំងអស់គ្នាពិតជាមានការសោកស្តាយ និងមិនអាចទទួលយកបានចំពោះលោកហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តាព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចកកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ថា “មិនមានមនសិការជាតិ” និង “ក្បត់ជាតិ” ។ ការប្រមាថអង្គ
ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការប្រមាថយ៉ាង ធ្ងន់ធ្ងរបំផុត ចំពោះប្រជាជាតិខ្មែរទាំងមូលដែលព្រះអង្គ គឺជាព្រះមហាក្សត្រប្រកប ដោយទសពិធរាជធម៌ មានសីលធម៌ គុណធម៌ដ៏ល្អផូរផង់ ជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុត នៃជាតិ ទ្រង់តែងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ មិនអនុញ្ញាតឱ្យជនណាម្នាក់រំលោភបំពានបានឡើយ។ យើងខ្ញុំបានតាមដានអំពីការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្វើឱ្យយើងខ្ញុំមានជំនឿជឿជាក់ថា ក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដោយសុខ
ដុមរម្យនាធ្វើឱ្យជីវភាពកាន់តែរីកចម្រើន ។

ឯកឧត្តម គួច ចំរើន សមាជិកគណកម្មាធិការកណ្តាល ជាប្រធានគណបក្សប្រជា ជនកម្ពុជាខេត្តព្រះសីហនុ មានប្រ សាសន៍សំណេះសំណាលជាមួយសមា
ជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះ សីហនុថ្មី ដែលបានចាកចេញពីគណ បក្សភ្លើងទៀនដែលឈរឈ្មោះលេខរៀងទី៥ និងជាភ្នាក់ងារសង្កេតការរបស់គណ បក្សភ្លើងទៀននៅក្នុងសង្កាត់លេខ១ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៥កន្លងមក។ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនធ្វើឪ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយសមិទ្ធិផលដែលបាននឹងកំពុងកើតមាននៅលើទឹកដី នៃខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំក្នុងការដឹកនាំប្រ ទេសទទួលបាននូវសុខសន្តិភាព រក្សាស្ថេរភាពនយោបាយ ដើម្បីជាតិ និងប្រជា ជនកម្ពុជា។

ឯកឧត្តម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងដោយស្នាមព្រះហស្ថសម្តេចព្រះករុណា ព្រះ បាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ” ការអភិវឌ្ឍរីកចម្រើនមិនអាចកាត់ផ្តាច់ពីអង្គព្រះមហាក្សត្ររបស់កម្ពុជាបានឡើយ។ ហើយថ្ងៃនេះនា យករដ្ឋមន្ត្រី នៃប្រទេសមហាអំណាចធំៗបានមកចូលរួមកិច្ចប្រជុំវេទិការអាស៊ាននៅកម្ពុជា នេះដោយសារតែកម្ពុជា មានសុខសន្តិភាព ហើយក៏ជាមោទនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ។

ឯកឧត្តម បានថ្លែងអំណរគុណសមាជិកគណបក្សភ្លើងទៀនដែលបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ មានដូចជា កំពង់ ផែទឹកជ្រៅ ផ្លូវល្បឿនលឿន ព្រលានយន្តហោះអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាបំរើប្រយោជន៍ប្រជាពលរដ្ឋ ទេសចរ និងអ្នកវិនិយោគ បង្កើនសេដ្ឋកិច្ចសង្គម។ គណបក្សប្រជាជន មានគោល ដៅបំរើប្រយោជន៍ប្រជាពលរដ្ឋ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារទឹកដី ធ្វើឱ្យកម្ពុជាស្មើមុខមាត់នៅលើឆាកអន្តរជាតិ និងបានដោះស្រាយបញ្ហាជាច្រើន ដើម្បីបុព្វហេតុជាតិ និងមាតុភូមិរបស់ខ្លួន។

ក្នុងឪកាសនោះឯកឧត្តម ក៏បានអំពាវ នាវដល់សមាជិកថ្មីទាំង ៧៦រូប អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងទៅ ចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ និងរូបភាព វុន សុខជា

អត្ថបទដែលជាប់ទាក់ទង