ឯកឧត្តម កើត រិទ្ធ អញ្ជើញជូនដំណើរ ឯកឧត្តម DATO LIM JOCK HOI អគ្គលេខាធិការអាស៊ាន
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយនឹងគណៈប្រតិភូកម្ពុជាជាច្រើនរូប នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជូនដំណើរ ឯកឧត្តម DATO LIM JOCK HOI អគ្គលេខាធិការអាស៊ាន ដែលអញ្ជើញចាកចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។