សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងបទអន្តរាគមន៍ចំនួន២ នៅកិច្ចប្រជុំកំពូល G20
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងបទអន្តរាគមន៍ចំនួន២ នៅកិច្ចប្រជុំកំពូល G20។
នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ » ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។
យោងតាមហ្វេសប៊ុករបស់សម្ដេចតេជោបានឲ្យដឹងថា តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំG20 សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត Covid-19។ ក្នុងកំឡុងពេលស្នាក់នៅឥណ្ឌូនេស៉ី សម្ដេចនឹងជួបជាមួយបណ្ដារមេដឹកនាំមួយចំនួននៅទីនោះផងដែរ៕