អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ ការណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកសំរោង
ភ្នំពេញ៖ ដោយបានទទួលបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង សម្របសម្រួលនីតិវិធី ដោយលោក ស្រុីវ គឹមស្រស់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀន នៅចំណុច ផ្ទះលក់ចាប់ហួយ ភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់ ( ប្រុស )
១- ឈ្មោះ លីម គឹមហៀង (ហៅតួ)ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ( ម្ចាស់ផ្ទះ)
រស់នៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
២- ឈ្មោះ អ៊ុក តាប់ ភេទប្រុសអាយុ ៣៣ ឆ្នាំ (ជួយដូរប្រើប្រាស់) រស់នៅភូមិត្រពាំងឈូក ឃុំពោធ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ដកហូតសម្ភារៈរួមមាន÷
– ម្សៅក្រាមសថ្លាចំនួន០៥កញ្ចប់ (ធំ០២) ទម្ងន់ ៨,៧៧ក្រាម ( ថ្លឹងទាំងសំបកថង់)
– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
– ទូរស័ព្ទចំនួន០៤គ្រឿង ( ម៉ាកអូប៉ូ០២គ្រឿង និងម៉ាកវីវូ ០២គ្រឿង)
– សម្ភារៈវិចខ្ចប់ថ្នាំញៀនមួយចំនួននិងសម្ភរ:សេពថ្នាំញៀន(ដបទឹកសុទ ខ្សៀ)
– ម៉ូតូចំនួន ០២គ្រឿង
-ម៉ាកស្កុបពី ០២គ្រឿង( ពណ៌ស ០២គ្រឿង) ស្លាកលេខ 1U 0277 កំពង់ស្ពឺនិង 1K 3969 កំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងត្រូវបានរក្សាទុក ណ្ដោះអាសន្ន នៅទីបញ្ជាការអាវុធហត្ថខេត្តជំនាញកំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕