សម្តេចម៉ែ ផ្ញើព្រះរាជសារជូនពរសម្តេចតេជោ ហ៊ុន សែន ឲ្យឆាប់ជាពីជំងឺកូវីដ១៩
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្ញើព្រះរាជសារជូនពរជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យឆាប់ជាពីជំងឺកូវីដ១៩ និងមានសុខភាពល្អបរិបូរណ៍។
តាមព្រះរាជសាររបស់សម្តេចម៉ែ បានបញ្ជាក់ថា [ខ្ញុំបានទទួលព័ត៌មាន ស្ដីអំពីសម្តេចអគ្គមហាសេនាបតីតេជោ បានតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី]
នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។។