**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

សម្តេច ស ខេង អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គលេខាធិការ និងប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃជាច្រើនរូបទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក បានឡើងអានព្រះរាជក្រឹត្យ និងអនុក្រឹត្យ ព្រមទាំងសេចក្តីសម្រេច ស្ដីពីការប្រកាសប្រគល់តួនាទីភារៈកិច្ចជូនឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងប្រកាសតែងតាំងមុខតំណែង ឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភិរៈ ជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ជាប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភីរៈ បានធ្វើការប្ដេជ្ញាចិត្តថា គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ, ខិតខំអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបំពេញភារកិច្ចតាមថ្នាក់ដឹកនាំក្រសួងបានប្រគល់ជូន ដើម្បីលើកស្ទួយកិតិ្តយស ក្នុងវិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ ទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិ, សហការសម្របសម្រួលលើគ្រប់វិស័យកីឡានៅតាមបណ្ដាក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ និងលើកកម្ពស់វិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ ឱ្យមានការរីកចម្រើន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ បានប្ដេជ្ញាជាពិសេស គឺរក្សានូវសាមគ្គីភាព និងឯកភាពជាតិ ព្រមទាំងខិតខំលើកកម្ពស់សមត្ថភាព គុណធម៌ សីលធម៌ សេចក្ដីថ្លៃថ្នូរ និងភាពស្មោះត្រង់របស់មន្ដ្រី ដើម្បីឱ្យអង្គភាពទទួលបានវឌ្ឍនៈភាព និងកិត្តិយសស្របតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំថា ការប្រកាសប្រគល់តួនាទីភារៈកិច្ចជូនថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនាពេលនេះ គឺជាការប្រគល់សេចក្តីទុកចិត្ត និងការទទួលខុសត្រូវខ្ពស់ដែលអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ចាំបាច់ត្រូវខិតខំប្រឹងប្រែងពង្រឹងរចនាសម្ព័ន្ធចំពោះសមាសភាពរបស់មន្ដ្រី នៅក្នុងអគ្គលេខាធិការដ្ឋានឱ្យកាន់តែម៉តចត់បន្ថែមទៀត។

សម្ដេចក្រឡាហោម បានរំលឹកថា មានតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិទេ ដែលរាជរដ្ឋភិបាលកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់មន្ដ្រីក្របខ័ណ្ឌ ដើម្បីបម្រើឱ្យវិស័យកីឡា។ បន្ថែមពីនេះ សម្តេចក្រឡាហោម បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ត្រូវស្វះស្វែងកៀរគរប្រមូលរកធនធាន និងត្រូវរៀបចំកសាងនូវមូលដ្ឋានមជ្ឈមណ្ឌលហ្វឹកហាត់មួយឱ្យបានច្បាស់លាស់ សម្រាប់កីឡាករ បានហ្វឹកហ្វឺនគ្រប់គ្រាន់ និងមានកន្លែងស្នាក់នៅត្រឹមត្រូវក្នុងអំឡុងពេលហ្វឹកហាត់។

លើសពីនេះទៀត សម្ដេចក្រឡាហោម ក៏បានបង្ហាញក្ដីសង្ឃឹមដល់ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទើបតែងតាំងថ្មី នឹងអាចធ្វើឱ្យគ្រូបង្ហាត់ និងកីឡាករ របស់ក្រសួងមហាផ្ទៃ មានការវិវត្តន៍រីកចម្រើនបន្ថែមទៀត តាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអាចមានលទ្ធភាពឈានចូល ប្រកួតប្រជែងទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិ និងអន្ដរជាតិ។

សម្ដេចក្រឡាហោម បានផ្ដាំផ្ញើដល់កីឡាករ និងកីឡាការិនី ទាំងអស់របស់ក្រសួងមហាផ្ទៃ ដែលធ្លាប់បានទទួលពានរង្វាន់នាពេលកន្លងមក ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលពានរង្វាន់ឱ្យបានកាន់តែច្រើនសម្រាប់លើកកម្ពស់កិត្តិយស និងមុខមាត់ជាតិ និយាយជារួម និងសម្រាប់ក្រសួងមហាផ្ទៃ និយាយដោយឡែក។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់អគ្គនាយកដ្ឋានានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក-សមាជិកា នៃក្រុមប្រឹក្សាកីឡារបស់ក្រសួងមហាផ្ទៃ ទាំងអស់ ឱ្យចូលរួមគាំទ្រ ធ្វើយ៉ាងណាឱ្យកីឡារបស់ក្រសួងមហាផ្ទៃ ទទួលបានការកាន់តែច្រើន និងមានដំណើរកាន់តែល្អប្រសើរបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង