ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១០ នៃ ក្រុងបាត់ដំ បង ៥០០គ្រួសារដែលជួបការលំបាកខ្លាំងផ្នែកជីវភាពប្រចាំថ្ងៃ ទទួលបានអំណោយជាស្បៀងបន្ទាន់ពីសម្តេចក្រឡាហោម សខេង និងលោកជំទាវ ញ៉ែម សាខន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២២ លោក
ជំទាវ ញ៉ែម សាខន-ស ខេង ប្រធានក្រុមអ្នកម្តាយមនុស្សធម៌ខេត្តបាត់ដំបង និង វត្តមានលោកជំទាវ ម៉ៅ ម៉ាល័យ-កែ គឹមយ៉ាន និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ព្រមទាំងអមដំណើរ ដោយឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រ មណ្ឌលបាត់ដំបង ជាប្រធានក្រុម នៃគណៈពង្រឹងបក្សមូលដ្ឋានក្រុងបាត់ដំបងនិងមន្ត្រីសំខាន់ៗមួយចំនួនក្នុងក្រុង-ខេត្តបាត់ដំបងដើម្បីអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងក្មុងសង្កាត់ទាំង១០ ក្រុងបាត់ដំបងនិងប្រគល់នូវអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋជួបការលំបាកជីវភាព ចំនួន៥០០គ្រួសារ ដើម្បីជួយសម្រួលដល់ជីវភាពរសនៅប្រចាំថ្ងៃ ពិសេសនៅក្នុងបរិបទកូវីដ-19 កន្លងទៅ។
ឯកឧត្តម ស សុខា បានថ្លែងទៀតថា អំណោយជាស្បៀង ដែលបានប្រគល់ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋពេលនេះ បើទោះបីតិចតួចក្តីប៉ុន្តែវាជាការចែករំលែករួមចំណែកក្នុងការជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ របស់បងប្អូនកន្លងមក ដែលជាបញ្ហាប្រឈម របស់ពិភពលោក ក៏ដូចជាកម្ពុជាយើងផងដែរ។
ឯកឧត្តម ស សុខា បានថ្លែងបន្ថែមឱ្យដឹងទៀតថា ដោយសារតែជំងឺកូវីដ-19 បានធ្វើឲ្យពិភពលោក ជួបនូវវិបត្តិជាសាកលយ៉ាងធ្ងន់ធ្ងរ ក្នុងនោះ បណ្តាលឱ្យមនុស្សស្លាប់រាប់លាននាក់ និងសេដ្ឋកិច្ចសង្គមរបស់ប្រទេសធ្លាក់ចុះ។ ក៏ប៉ុន្តែ សម្រាប់កម្ពុជាយើង អាចនិយាយបានថា ជាភ័ព្វសំណាងខ្ពស់មួយ សម្រាប់ប្រជាជនកម្ពុជា យើង ដែលមានរាជរដ្ឋាភិបាលប្រកបដោយភាពឈា្លសវៃ និងប៉ិនប្រសប់ ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះកម្ពុជា ដែលបានដាក់ចេញជាបន្ទាន់នូវវិធានការប្រកបដោយប្រសិទ្ធភាព និងគួប
ផ្សំនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងការពារកាតរាតត្បាតកូវីដបានទាន់ពេលវេលានិងជាអាទិ៍ ការបំផុសអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បានយល់ដឹងអំពីហានិភ័យ និងវិធីបង្ការនៃការឆ្លងរីករាលដាលពីជំងឺដ៏សាហាវនេះ និងបានបានកំណត់ដាក់ចេញនូវវិធានការពិសេសរបស៎ក្រសួងសុខាភិបាល គឺអនុវត្តម៉ឺងម៉ាត់នូវវិធានការ ៣.ការពារនិង៣កុំ. ដោយភាពម្ចាស់ការខ្ពស់ និងប្រកបដោយការបត់បែន រហ័សក្នុងការស្រាវជ្រាវរកអ្នកជំងឺ ការព្យាបាល និងការដាក់ឱ្យនៅដោយឡែក សម្រាប់អ្នកពាក់ព័ន្ធ និងការខិតខំស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ទាំងការបញ្ជាទិញ និង ការស្នើសុំ ការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ខ្លាំង និងវិធានការស្ដារសេដ្ឋកិច្ចនិងសង្គម កម្ពុជាឡើងវិញ ជាដើម… ។
ថ្លែងដោយសង្កត់ធ្ងន់ ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ទៀតថា បើទោះបីជាស្ថានភាពកូវីដ-19 បច្ចុប្បន្នមានការស្រាកស្រានធូរស្រាលជាងមុនក្តី។ក៏ប៉ុន្តែជំងឺនេះវាមិនទាន់ចប់នៅឡើយទេ។ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើន នូវ ការប្រុងប្រយ័ត្ន និងត្រូវបន្តថែទាំសុខភាពរបស់ខ្លួន ឱ្យបានជាប្រចាំ ដោយត្រូវប្រកាន់ខ្ជាប់និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣.ការពារ និង ៣កុំ និងត្រូវបន្តចូលរួមក្នុងការចាក់វ៉ាក់សាំងកូវីដ-19ឱ្យបានគ្រប់ៗគ្នា និងគ្រប់ដូសជម្រុញដែលត្រូវចាក់ ទៅតាមដំណាក់កាលដែលរាជរដ្ឋាភិបាលផ្តល់ជូន។
បន្ថែមពីនេះផងដែរ ឯកឧត្តម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តរួមគ្នាក្នុងកាអភិវឌ្ឍូមូលដ្ឋានរបស់ខ្លួនឲ្យបានកាន់តែរីកចម្រើននិងត្រូវបន្តខិតខំថែរក្សា នូវសុខសន្តីភាព របស់ប្រទេសជាតិយើងឲ្យបានគង់វង់យូរអង្វែងដែលថ្នាក់ដឹកនាំកំពូលៗបានខិតខំស្វែងរកសន្តិភាព និងកសាងប្រទេសជាតិតាំងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍ ស្ទើរតែគ្រប់វិស័យ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានជំនឿជឿជាក់និងទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ជាពិសេសទៀតនោះខេត្តបាត់ដំបងក៏ទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រោមការចង្អុលបង្ហាញពីសម្តេចក្រឡាហោម សខេង ជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបងផ្ទាល់។ហើយជាក់ស្ដែងថ្មីៗកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ ព្រមទាំងបានឧបត្ថម្ភជា៖ ថវិកានិងគ្រឿងឧបភោគ-បរិភោគ។ ជាពិសេសការផ្ដល់នូវស្រូវពូជ ដល់កសិកររងគ្រោះដោយទឹកជំនន់កន្លងមកដើម្បីបានបង្កបង្កើនផលនិងស្ដារឡើងវិញទៀតផង៕