**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង

សាមគ្គី សហប្រតិបត្តិការ ទទួលខុសត្រូវយ៉ាងអង់អាចក្លាហាន ដើម្បីបង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិក-លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំAPECលើកទី២៩



ព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសេដ្ឋកិច្ចនិងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ បានបើកធ្វើនៅក្រុងបាងកក ប្រទេសថៃ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាក្រោមចំណងជើងថា« សាមគ្គី សហប្រតិបត្តិការ ទទួលខុសត្រូវយ៉ាងអង់អាចក្លាហាន ដើម្បីបង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិក»។

លោកXi Jinping បានលើកឡើងថា ប្រទេសចិនរីករាយក្នុងការរួមជាមួយប្រទេសទាំងអស់រួមរស់ដោយសន្តិភាពនិងអភិវឌ្ឍជាមួយគ្នាដោយឈរលើមូលដ្ឋាននៃការគោរពគ្នា សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នា។ ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវការបើកទូលាយចំពោះក្រៅប្រទេសដែលមានក្របខណ្ឌកាន់តែធំ មានវិស័យកាន់តែច្រើននិងមានភាពកាន់តែស៊ីជម្រៅ ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវទំនើបកម្មតាមបែបផែនចិន កសាងយន្តការថ្មីផ្នែកសេដ្ឋកិច្ចបែបបើកទូលាយដែលប្រកបដោយកម្រិតកាន់តែខ្ពស់ បន្តចែករំលែកជាមួយពិភពលោកជាពិសេសអាស៊ីប៉ាស៊ីហ្វិកនូវឱកាសអភិវឌ្ឍន៍របស់ប្រទេចិន។

លោកXi Jinping បានលើកឡើងថា ត្រូវតែគាំពារយុត្តិធម៌និងសច្ចភាពអន្តរជាតិ ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកប្រកបដោយសន្តិភាពនិងស្ថិរភាព។លោកបានអំពាវនាវឱ្យភាគីនានាចាប់ដៃគ្នាកសាងសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិក និងបង្កើតភាពត្រចះត្រចង់ថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ីប៉ាស៊ីហ្វីក។លោកបានលើកឡើងថា សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបានកើនឡើងយ៉ាងលឿនក្នុងរយៈពេលរាប់សិនឆ្នាំកន្លងទៅនេះ ប្រការនេះគឺមានអំណោយផលពីបរិយាកាសសន្តិភាពនិងស្ថិរភាព។គន្លឹះសំខាន់មួយគឺការគោរពគ្នាទៅវិញទៅមក សាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការ ពេលជួបប្រទះបញ្ហា យើងពិគ្រោះពិភាក្សាជាមួយគ្នា ដើម្បីស្វែងរកផលប្រយោជន៍រួមធំបំផុត។យើងត្រូវតែប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខប្រកបដោយភាពរួម ចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព គោរពអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសនានា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គោរពមាគ៌ាអភិវឌ្ឍន៍និងរបបសង្គមដែលប្រជាជននៃប្រទេសនានាបានជ្រើសរើសដោយម្ចាស់ការ ផ្តោតសំខាន់ទៅលើការយកចិត្តទុកដាក់ដោយសមហេតុផលចំពោះផ្នែកសុវត្ថិភាពរបស់ប្រទេសនានា ដោះស្រាយជម្លោះនិងការខ្វែងគំនិតរវាងប្រទេសនិងប្រទេសដោយសន្តិវិធី ដូចជាតាមរយៈកិច្ចសន្ទនានិងកិច្ចពិគ្រោះពិភាក្សាជាដើម។យើងត្រូវចូលរួមយ៉ាងសកម្មនូវអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យសណ្តាប់ធ្នាប់អន្តរជាតិវិវឌ្ឍទៅមុខតាមទិសដៅកាន់តែយុត្តិធម៌និងសមហេតុសមផល។

គួរប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយាប័ន្ន ដើម្បីកសាង អាស៊ីប៉ាស៊ីហ្វិកដែលមានវិបុលភាពរួម ។ ត្រូវប្រកាន់ខ្ជាប់នូវភាពបើកចំហក្នុងតំបន់ ពង្រឹងការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កសាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ដែលមានភាពកាន់តែជិតស្និទ្ធ ជំរុញការធ្វើសេរីភាវូបនីយកម្មនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគ ជំរុញដំណើរសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយស្ថិរភាពនិងកសាងតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិកដែលមានកម្រិតខ្ពស់ ។ ប្រទេសចិនរីករាយក្នុងការសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីអនុវត្ត《កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់》ប្រកបដោយគុណភាពខ្ពស់ នឹងបន្តជំរុញការចូលជាសមាជិក《កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក》និង《កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចឌីជីថល》 ដើម្បីជំរុញការអភិវឌ្ឍបែបរួមបញ្ជូលគ្នាក្នុងតំបន់ ។នៅឆ្នាំ ២០២៣ ប្រទេសចិននឹងពិចារណាបើកធ្វើវេទិកាសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់និងផ្លូវ”លើកទី៣ ដើម្បីបំពេញកម្លាំងចលចរថ្មីទៅក្នុងការអភិវឌ្ឍនិងវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិកនិងទូទាំងពិភពលោក ។

គួរបន្តប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយកាបូនទាបនិងបៃតងដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដ៏ស្រស់ស្អាត។គួរបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសពន្លឿនការអភិវឌ្ឍដំណាលគ្នារវាងឌីជីថលនិងបៃតងជំរុញការផ្លាស់ប្តូររូបមន្តនិងដំឡើងកម្រិតខាងប្រភពថាមពលរចនាសម្ព័ន្ធឧស្សាហកម្មនិងរចនាសម្ព័ន្ធប្រើប្រាស់ដើម្បីជំរុញសេដ្ឋកិច្ចនិងសង្គមកិច្ចឲ្យអភិវឌ្ឍដោយបៃតង។ឆ្នាំនេះយើងបានរួមគ្នាកំណត់នូវគោលដៅក្រុងបាងកកស្តីពីសេដ្ឋកិច្ចបៃតងវដ្តជីវសាស្ត្រដើម្បីជំរុញទន្ទឹមគ្នារវាងការអភិរក្សបរិស្ថានអេកូឡូស៊ីនិងការអភិវឌ្ឍសេដ្ឋកិច្ច។ភាគីចិននឹងផ្តល់ការឧប្បត្ថម្ភគាំទ្រដើម្បីសម្រេចបាននូវគោលដៅក្រុងបាងកកនេះហើយក៏ស្វាគមន៍បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលផងដែរ។

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន ជំងឺកូវីដ១៩នៅតែឆ្លងរាលដាល ការស្តារសេដ្ឋកិច្ចពិភពលោកប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាង ឯកតោភាគីនិយម ការគាំពារនិយមមានសភាពងើបឡើងខ្លាំង ដែលបានប៉ះពាល់ខ្លាំងដល់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ អាស៊ីប៉ាស៊ីហ្វិកជាផ្ទះរបស់យើងគ្រប់គ្នា ក៏ជាប្រភពកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ រាប់សិបឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានរីកចម្រើនយ៉ាងខ្លាំង ដែលបង្កើតបានជា “អច្ឆរិយអាស៊ីប៉ាស៊ីហ្វិក” ដែលសកលលោកកត់សម្គាល់។ បច្ចុប្បន្ន សកលលោកបានឈរលើមាត់ផ្លូវបំបែកនៃប្រវត្តិសាស្ត្រម្តងទៀត ឋានៈនៃអាស៊ីប៉ាស៊ីហ្វិកកាន់តែសំខាន់ឡើង តួនាទីនៃអាស៊ីប៉ាស៊ីហ្វិកក៏កាន់តែលេចធ្លោដែរ។ ក្នុងបរិបទថ្មី យើងគួរពួតដៃគ្នាបង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិក ដើម្បីបង្កើតភាពរុងរឿងថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក។ យើងគួរប្រកាន់ខ្ជាប់ការរួមជោគវាសនាដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដែលគាំទ្រគ្នានិងជួយគ្នាទៅវិញទៅមក។ គាំពារឋានៈសំខាន់នៃអង្គការAPECក្នុងកិច្ចសហប្រតិបត្តិការតំបន់ បន្តជំរុញឱ្យទំនាក់ទំនងភាពជាដៃគូអាស៊ីប៉ាស៊ីហ្វិកកាន់តែមានទំនុកចិត្តចំពោះគ្នា រិយាប័ន្ន សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ៕

អត្ថបទដែលជាប់ទាក់ទង