**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

អភិបាលខេត្តកណ្តាល៖ ការប្រកួតកីឡាជាតិ គឺជាកម្មវិធីដ៏ពិសេសនៃគោនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកស្ទួយវិស័យកីឡា ឆ្ពោះទៅរកការប្រកួតថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ

 

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា ការប្រកួតកីឡាជាតិ គឺជាកម្មវិធីដ៏ពិសេសនៃគោនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាជាតិ ឆ្ពោះទៅរកការប្រកួតថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

ថ្លែងនៅក្នុង ពិធីជួបសំណេះសំណាល ជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដើម្បីត្រៀមចូលរួមប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ប្រមាណ ៣០០នាក់ នៅសាលាខេត្តកណ្ដាល នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានគាំទ្រ និងលើកទឹកចិត្ត ដល់ ឮកីឡាករ កីឡាការិនី តំណាងឱ្យខេត្តកណ្ដាលទាំងអស់ ត្រូវយកចិត្តទុកដាក់លើការគោរពវិន័យ ព្រោះវិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ យកចិត្តទុកដាក់លើបញ្ហាសុខភាពក្រុម និងសុខភាពផ្ទាល់ខ្លួន ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្រុម ត្រូវយកបច្ចេកទេសមកលេង កុំយកតែកម្លាំងបាយមកលេង ពិសេសត្រូវស្តាប់តាមការណែនាំរបស់ប្រតិភូដឹកនាំ គ្រូបង្វឹក ដើម្បីទទួលបានជ័យជំនះក្នុងការប្រកួត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា “ការប្រកួតកីឡាជាតិ គឺជាកម្មវិធីដ៏ពិសេសនៃគោនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាជាតិ ឆ្ពោះទៅរកការប្រកួតថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដូចមាន ពាក្យស្លោក ក្នុងគោលនយោបាលជាតិអប់រំកាយ និងកីឡា គឺ “ប្រជាពលរដ្ឋម្នាក់ ត្រូវចេះលេងកីឡាយ៉ាងតិចមួយប្រភេទ “ ។

ឯកឧត្តមបានបន្តថា កីឡាជាតិ ត្រូវរៀបចំប្រកួត រយៈពេល ២ឆ្នាំម្ដង ហើយកន្លងមក ខេត្តកណ្តាលបានដឹកនាំ ក្រុមកីឡា ទៅចូលរួមប្រកួតកីឡាជាតិ លើកទី១ និងលើកទី២ ដោយយបានទទួលមេដាយ យ៉ាងច្រើន ដែលស្ថិតក្នុង ចំណាត់ថ្នាក់ទី៤ បន្ទាប់ពី រាជធានីភ្នំពេញ និងក្រសួងពីរទៀត មានន័យថានាំមុខគ្រប់បណ្តាខេត្តទាំងអស់ ។

លោក ម៉ម ប៉ូលី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថាសម្រាប់ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២នេះ ខេត្តកណ្តាលបានត្រៀមលក្ខណៈចូលរួមក្នុងការប្រកួត ដោយមានកីឡាករ កីឡាការិនី គ្រូបង្វឹក អ្នកដឹកនាំក្រុម ចំនួន ២៩៩ នាក់ ស្រី ១៣៥ នាក់ ចូលរួមប្រកួតលើកវិញ្ញសារចំនួន ៣០វិញ្ញាសារ៕

អត្ថបទដែលជាប់ទាក់ទង