**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

លោក Xi Jinping ប្រធានរដ្ឋចិននិងភរិយាលោកស្រី Peng Liyuan បានជួបសន្ទនាជាមួយព្រះមហាក្សត្រថៃ Maha Vajiralongkorn និងម្ចាស់ក្សត្រីថៃ Suthida Vajiralongkorn

យប់ថ្ងៃទី ១៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិននិងភរិយាលោកស្រី Peng Liyuan បានជួបសន្ទនាជាមួយព្រះមហាក្សត្រថៃ Maha Vajiralongkornនិងម្ចាស់ក្សត្រីថៃ Suthida Vajiralongkorn នៅព្រះបរមរាជវាំងបាងកក។
លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២២នេះជាខួប ១០ ឆ្នាំនៃការដែលចិននិងថៃបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាគីចិនមានឆន្ទៈរួមជាមួយភាគីថៃ បន្តផ្សព្វផ្សាយចំណងមិត្តភាពពិសេសដែលចិននិងថៃរាប់អានគ្នាជាគ្រួសារតែមួយ បង្កើតសហគមន៍វាសនារួមរវាងចិននិងថៃ ដើម្បីចារទំព័រថ្មីនៃទំនាក់ទំនងប្រទេសទាំងពីរ។ ភាគីចិនមានឆន្ទៈបន្តគាំទ្រគម្រោងមនុស្សធម៌នៃរាជវង្សានុវង្សថៃ ដូចជា “អ្នកស្ម័គ្រចិត្តរាជរង្សានុវង្ស” ជាដើម ដើម្បីបង្កើនការផ្លាស់ប្តូរវប្បធម៌មនុស្សធម៌រវាងប្រទេសទាំងពីរដូចជាវប្បធម៌ អប់រំ ទេសចរណ៍ជាដើម។ សូមចូលរួមសាទរភាគីថៃដែលបានរៀបចំធ្វើកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដោយជោគជ័យ។
ព្រះបាទ Maha Vajiralongkorn មានព្រះបន្ទូលថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ Xi Jinping ប្រទេសចិនកាន់តែមានភាពរុងរឿងនិងវិបុលភាព ។ ខ្ញុំធ្លាប់បំពេញទស្សនកិច្ចច្រើនលើកនៅប្រទេសចិន បានមើលឃើញដោយផ្ទាល់នូវទេសភាពស្អាតរបស់ចិននិងការវិវឌ្ឍរីកចម្រើនរបស់ចិន។ សង្ឃឹមថាមានឱកាសបំពេញទស្សនកិច្ចនៅចិនម្តងទៀត។ ភាគីថៃមានឆន្ទៈពង្រឹងចំណងសហប្រតិបត្តិការនិងមេត្រីភាពជាមួយចិនថែមមួយកម្រិតទៀត៕

អត្ថបទដែលជាប់ទាក់ទង