សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តពោធិ៍សាត់ថ្មី
ភ្នំពេញ៖ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងឯកឧត្ដម ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្ដម ជាវ តាយ ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ។
នៅក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តពោធិសាត់ថ្មី នាព្រឹកនេះដែរ គេសង្កេតឃើញមាន ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិសាត់ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរស្ថាប័ននានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល និង មន្ត្រីសាលាខេត្តជាច្រើនរូបផងដែរ ៕