ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញចូលរួមពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តពោធិ៍សាត់ថ្មី
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្ដម ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្ដម ជាវ តាយ ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕