លោកXi Jinpingប្រធានរដ្ឋចិនបញ្ជាក់ច្បាស់ពីទំនាក់ទំនងចិននិងអាមេរិក
នៅក្នុងកិច្ចប្រជុំកំពូល APEC ដែលទើបនឹងបញ្ចប់ ជំនួបរវាងប្រធារដ្ឋ Xi Jinping និងប្រធានាធិបតីអាមេរិក ចូបៃដិនបានទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោក។ លោកប្រធារដ្ឋចិន Xi Jinping បានថ្លែងម្តងទៀតអំពីទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក។
ប្រធានរដ្ឋចិនលោក Xi Jinping បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកមិនមានជម្លោះ គ្មានការប្រឈមមុខដាក់គ្នា ហើយរួមរស់ជាមួយគ្នាដោយសន្តិវិធី នេះជាផលប្រយោជន៍រួមដ៏មូលដ្ឋានបំផុតរបស់ប្រទេសទាំងពីរ ។ ដោយសារសេដ្ឋកិច្ចប្រទេសទាំងពីរចិននិងអាមេរិកមានការទាក់ទងគ្នាយ៉ាងស៊ីជម្រៅ ហេតុដូច្នេះ ត្រូវទទួលផលប្រយោជន៍ពីការអភិវឌ្ឍគូខាងម្ខាង នេះក៏ផលប្រយោជន៍រួមផងដែរ។ ការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីកូវីដ១៩ ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការដោះស្រាយបញ្ហាចំណុចក្តៅក្នុងតំបន់និងពិភពលោកមិនអាចខ្វះពីការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការរបស់ចិននិងអាមេរិកទេ នេះនៅតែជាផលប្រយោជន៍រួមរបស់ចិននិងអាមេរិកដែរ។ ភាគីទាំងពីរគួរតែគោរពគ្នាទៅវិញទៅមក ទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក ផ្តោតលើស្ថានភាពរួម និងផ្តល់បរិយាកាសចាំបាច់ និងទំនាក់ទំនងមានស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស មាគ៌ារបប និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាកង្វល់របស់គ្រប់ភាគី លោកប្រធានរដ្ឋចិន Xi Jinping បានចង្អុលបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមានលទ្ធិប្រជាធិបតេយ្យបែបអាមេរិក ហើយប្រទេសចិនមានលទ្ធិប្រជាធិបតេយ្យបែបចិន។ ប្រជាធិបតេយ្យដំណើរទាំងស្រុងចិនបានឈរលើសភាពការណ៍ជាក់ស្តែងចិននិងវប្បធម៌និងប្រវត្តិសាស្ត្រចិន ដែលបានបង្ហាញពីឆន្ទៈរបស់ប្រជាជនចិន។ ពួកយើងមានមោទនភាពចំពោះការនេះដែរ។ ប្រទេសចិន និងសហរដ្ឋអាមេរិកមានប្រព័ន្ធច្បាប់ និងផ្លូវខុសៗគ្នា ហេតុដូច្នេះ ចំណុចសំខាន់បំផុតមួយក្នុងការចុះសម្រុងគ្នារវាងប្រទេសទាំងពីរគឺការទទួលស្គាល់ និងគោរពភាពខុសគ្នានេះ៕