**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ឯកឧត្ដម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ សមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបសម្តែងការគួរសម សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា

 


ភ្នំពេញ៖ សមាជិកសភាវ័យក្មេងអាយប៉ា [YPA] ឯក ឧត្ដមហ៊ុន ម៉ានី ក៏បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលគោរពសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ចាប់ផ្តើមកម្មវិធី ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធាន ដែលបានចំណាយពេលវេលាដ៏មមាញឹក ក្នុងឱកាសនៃមហាសន្និបាតអាយប៉ាលើកទី៤៣ បានទទួលជួបគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា នៅព្រឹកនេះ។ សមាជិកសភាវ័យក្មេងអាយប៉ា នឹងធ្វើឡើងលើកទី១ នារសៀលថ្ងៃនេះ នៅក្នុងអំឡុងពេលនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២នេះ។

នាឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានលើកឡើងដល់គណៈប្រតិភូ [YPA ]ថា {យុវជន គឺជាធនធានប្រកបដោយថាមពលខ្ពស់ ក្នុងដំណើរការកិច្ចការនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងតំបន់ និងសកល}។

នៅក្នុងជំនួបនេះ តំណាងឲ្យគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ាទាំងអស់ ឯក ឧត្ដមហ៊ុន ម៉ានី ក៏បានបង្ហាញសុទិដ្ឋិនិយមថា៖ /ជាការចូលរួមបន្ថែមពីសមាជិកសភាវ័យក្មេងអាយប៉ា ដែលឆ្លុះបញ្ចាំងអំពីការតាំងចិត្តរបស់សភា នៃប្រទេសសមាជិកអាយប៉ា និងអាស៊ានជារួម យើងនឹងឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ានពោរពេញទៅដោយកាលានុវត្តភាព នៅប្រទេសក្នុងតំបន់អាស៊ាន។។

 

អត្ថបទដែលជាប់ទាក់ទង