**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

យោធិនចូលសោធននិវត្តន៍ ពិការ ១៦៣នាក់ ចំណុះទីបញ្ជាការយោធភូមិភាគទី៥ ត្រូវបានផ្ទេរចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជការយោធភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលបំពាក់ឋានន្តរសក្ដិ គ្រឿងឥស្សរិយយស ជូននាយទាហាន នាយទាហានរង ចូលសោធននិវត្តន៍ ពិការ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥។

អនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ឆ្នាំ២០២២នេះ យោធិន ចំនួន ១៦៣នាក់ ត្រូវបានផ្ទេរចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ក្នុងនោះ ចូលសោធននិវត្តន៍ ចំនួន ១៣៩នាក់ យោធិនពិការ ចំនួន ២៤នាក់ ក្នុងឆ្នាំ២០២២។

មានមតិសំណេះសំណាលនាឱកាសនោះ ឧត្តមសេនីយ៍ឯក ឯក សំអូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងនូវការដឹងគុណ ចំពោះយោធិនចូលនិវត្តន៍ យោធិនពិការគ្រប់រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ហើយស្ទើរពេញមួយជីវិត បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បញ្ជាក់ថា ពលិកម្មប្រកបដោយវីរភាព និងស្មារតីស្នេហាជាតិនៅគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងនិងការពារសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើន។

ឯកឧត្តមបានរម្លឹកពីស្នាដៃយោធិនចូលនិវត្តន៍ ពិការ ដែលបានរួមចំណែកដល់សង្គមជាតិនាពេលកន្លងមក រួមមាន: ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ការចូលរួមអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេច​តេជោ ហ៊ុន សែន ការស្តានិងអភិវឌ្ឍ ការថែរក្សាសន្តិភាព ស្ថិរភាព និងការកែទម្រង់កងយោធពលខេមរភូមិន្ទ ជាដើម។

ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ថ្ងៃនេះបើទោះបីអស់លោក លោកស្រី ត្រូវបានសម្រាកពីការងារ ប៉ុន្តែបានបន្សល់ទុកស្នាដៃ និងបទពិសោធន៍ជាច្រើនសម្រាប់យោធិនជំនាន់ក្រោយ​ ហើយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក សូមចងចាំជានិច្ចចំពោះការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់អស់លោក លោកស្រី។

ឧត្តមសេនីយ៍ឯក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានផ្ដាំផ្ញើដល់គ្រប់អង្គភាព ត្រូវបន្តសហការរៀបចំកម្មវិធីសំណេះសំណាល សួរសុខទុក្ខ ឧបត្ថម្ភដល់និវត្តន៍ជន និងយុទ្ធជនពិការក្នុងពិធីផ្សេងៗ នៅតាមមូលដ្ឋាន និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនាក្នុងនាមយុទ្ធមិត្តដែលធ្លាប់រួមការងារជាមួយគ្នា៕

 

អត្ថបទដែលជាប់ទាក់ទង