នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ដឹកនាំគណៈប្រតិភូ នៃអគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ទៅបំពេញទស្សនៈកិច្ចផ្លូវការនៅឡាវ រយៈពេល ៤ថ្ងៃ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃអគ្គនាយដ្ឋានភស្តុភារនិងហិរញ្ញវត្ថុទៅបំពេញទស្សនៈកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានរយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងការទៅបំពេញទស្សនៈកិច្ចនេះមានការអញ្ជើញចូលរួមជូនដំណើរពីឯកឧត្តម លោកជំទាវ អគ្គនាយករង ឯកឧត្តម ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រោមឪវាទអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា អនុវត្តតាមកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំឆ្នាំ២០២២ ស្តីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចការងារផ្លាស់ប្តូរបទពិសោធន៍រវាងគណៈប្រតិភូអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាជាមួយអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ នៃក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕