**ស្នងការខេត្តឧត្តរមានជ័យ ជំរុញក្រុមការងារបច្ចេកទេសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវធ្វើឱ្យបានម៉ឹងម៉ាត់ ច្បាស់លាស់ តម្លាភាព និងប្រសិទ្ធភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា-ឡាវ ឯកភាពគ្នាចំនួន ៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អនុញ្ញាតឱ្យតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា ស្នើឱ្យរដ្ឋាភិបាលជប៉ុនបន្តគាំទ្របន្ថែម ដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់បេសកកម្មវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន**ឯកឧត្តម ប្រាក់ សុខុន អញ្ជើញឡើងថ្លែងសុន្ទរកថាពិសេសក្នុងកម្មវិធី Network Cocktail Reception**ឯកឧត្តម ម៉ាន់ ឈឿន ចុះជួបផ្ទាល់ និងជួយឧបត្ថម្ភលោកតា លោកយាយ ពលរដ្ឋចាស់ជរា ពិការ ៣០គ្រួសារ នៅសង្កាត់ចំនួន៦ នៃខណ្ឌទួលគោក**វៀតណាម កោតសរសើរកម្ពុជា ក្រោយសម័យសង្គ្រាមមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ**យោធភូមិភាគពិសេស បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ចំនួន ៦៨នាក់**រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសជាង ៦ម៉ឺនកន្លែង សម្រាប់ឆ្នាំ២០២៥**ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បើកសិក្ខាសាលាក្រុមការងារលើកកម្ពស់ គុណភាពសេវាសុខាភិបាល**រដ្ឋបាលខេត្តកណ្ដាល នឹងស្ថាបនាផ្លូវបេតុងអាមេ ២ខ្សែ នៅសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបប្រតិភូសមាគមឧកញ៉ាកម្ពុជា ពិភាក្សាលើការងារនាំចេញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារបារាំង និងសហគមន៍អឺរ៉ុប**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីផែនការដំណើរទស្សនកិច្ចជំរុញ និងទាក់ទាញវិនិយោគ នៅតាមបណ្តាប្រទេសមួយចំនួន មុនដំណាច់ឆ្នាំនេះ**រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម កាត់ខ្សែបូរដាក់ឲ្យដំណើរការស្តង់ពិព័រណ៍ រដ្ឋបាល និងវិស័យឯកជន ក្នុងខេត្តកំពង់ចាម**ឯកឧត្តម រស់ សាលីន អញ្ជើញបើកវេទិកាពិភាក្សា អំពីការអនុវត្តនិងវាយតម្លៃគោលនយោបាយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកនយោបាយមួយរូប ដែលទទួលបានការគោរពជាខ្លាំង នៅក្នុងប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន៖ ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់ យើងត្រូវ ការធាតុចូលយ៉ាងហោចណាស់ ប្រាំចំណុច

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ​ បើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នាថ្ងៃទី២៣ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់ យើងត្រូវ ការធាតុចូលយ៉ាងហោចណាស់ ប្រាំចំណុច ។

ធាតុចូលសំខាន់ៗទាំង ៥ចំណុច ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» រួមមានដូចខាងក្រោម៖

១-លើកកម្ពស់មជ្ឈភាពអាស៊ាន ដែលជាទូទៅសំដៅទៅលើតួនាទីប្រមូលផ្តុំ របស់ អាស៊ាន ក្នុងការដាក់ចេញនូវរបៀបវារៈ និងសមត្ថភាពក្នុងការកំណត់ និង កែប្រែលទ្ធផល ។

២-លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ ដោយផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន និង បើកចំហ។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក គឺជាយានដ៏សំខាន់មួយ ដើម្បីសម្រេច បាននូវនិម្មាបនកម្មសន្តិសុខតំបន់ ។ យើងសូមស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងអស់ ដរាបណាគំនិតផ្តួចផ្តើមទាំងនេះជំរុញឱ្យមានសន្តិភាព និង ការអភិវឌ្ឍ មិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេសណាមួយ និងស្របតាមមជ្ឈភាពអាស៊ាន និងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ។

៣-ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង ការពារជាតិ ដែលផ្អែកលើការជឿទុកចិត្ត និង ប្រជាជនជាស្នូល។យើងបានកំណត់យកសន្តិសុខ និងសុខុមាលភាពរបស់ប្រជាជន ជាមូលដ្ឋាន នៅក្នុងគោលនយោបាយសន្តិសុខ និង កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង។ រីឯការទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

៤-លើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ។ ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញាដាស់តឿន ឱ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំងដល់សន្តិសុខផ្នែកសុខភាព ។ សន្តិសុខអាកាសធាតុ គឺជា បញ្ហាសំខាន់មួយទៀត ដែលយើងចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និង ធនធានបន្ថែម ទៀត ។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និងយោធាលើសន្តិសុខគ្រប់ជ្រុងជ្រោយ គឺកាន់តែ មានសារៈសំខាន់ ។

៥-លើកកម្ពស់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ ។ ដោយសារមានការកើន ឡើងនៃភាពស្មុគស្មាញ និង លក្ខណៈច្រើនទម្រង់ របស់សន្តិសុខ និង ការគំរាមកំហែងឆ្លងដែនយើងត្រូវតែសហការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និង ឧបសគ្គ ទាំងនេះ ។

សម្តេចបានសង្កត់ធ្ងន់ថា ទំនាក់ទំនង និង កិច្ចពិភាក្សាគ្នា ដោយបើកចំហ ស្មោះត្រង់ និង ប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង ការបង្ការ ជម្លោះនាពេលអនាគត និង ការកសាង «សន្តិសុខប្រកបដោយភាពសុខដុម» ដោយផ្អែកលើ ការគោរពគា្ន, ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក។ យើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខជាប្រពៃណី និង មិនមែនជាប្រពៃណីរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង