**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍចលនវត្ថុ

ភ្នំពេញ​៖​ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក អ៊ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញផ្សព្វផ្សាយប្រកាស ស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍចលនវត្ថុនៅខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ប្រសាសន៍ស្វាគមន៍ថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានឯកភាពគ្នារៀបចំផ្សព្វផ្សាយទាក់ទងជាមួយច្បាប់គ្រងគ្រងអាជីវកម្មបញ្ចាំ ហើយកិច្ចការទាំងអស់នេះក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តមានសកម្ម ភាពប្រមូលផ្តុំ រួមគ្នាធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ ព្រោះយើងមានច្បាប់រួចហើយ ក៏ប៉ុន្តែការអនុវត្តឱ្យបានត្រឹមត្រូវទាំងអ្នកគ្រប់គ្រង អ្នកអនុវត្តនៅមានខ្វះចន្លោះទាក់ទងនៃការបញ្ចាំដែលមានផលប៉ះពាល់ច្រើនយ៉ាង។ ប្រទេសកម្ពុជា ជាប្រទេសនីតិរដ្ឋ មានច្បាប់ត្រូវគោរពតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា អ្នកដែលត្រូវបំពេញកាតព្វកិច្ចទាំងឡាយត្រូវអនុវត្តតាមច្បាប់ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធជាដៃគូរសហការជំរុញការអនុវត្ត អ្នកប្រកបផលរបរត្រូវធ្វើការគោរពឱ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រកបផលរបរធ្វើតាមច្បាប់។ ទន្ទឹមនោះ យើងត្រូវយល់ដឹងពីច្បាប់ ទើបយើងជំរុញឱ្យពួកគាត់អនុវត្តច្បាប់។ យើងត្រូវដឹងថា នៅខេត្តព្រះសីហនុមានអ្នករកស៊ីទទួលបញ្ចាំប៉ុន្មាននាក់ ក្រុមហ៊ុនអចលនទ្រព្យប៉ុន្មានដែលទាក់ទងនឹងច្បាប់ទម្លាប់។

ឯកឧត្តមបានបន្តថា កិច្ចប្រជុំនេះជាការចែករំលែកឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធមានការយល់ដឹងពីការគ្រប់គ្រងអាជីវកម្មបញ្ចាំអចលនវត្ថុរួមគ្នាគ្រប់គ្រងទាក់ទងនឹងសកម្មភាពទៅនឹងច្បាប់។ ហើយក៏ជាចំណេះដឹងថ្មីមួយដែលយើងចាប់ផ្តើម ហើយបងប្អូនត្រៀមជាសំនួរ ផ្តល់មតិយោបល់ដល់ក្រុមការងារធ្វើការបកស្រាយកាន់តែទូលំទូលាយដើម្បីឱ្យអាជ្ញាធរមូលដ្ឋានរួមសហការជំរុញការគ្រប់គ្រងតាមច្បាប់ ផ្តើមចេញពីការសម្រង់ស្ថិតិ នៃការគ្រប់គ្រងទីតាំងទទួលបញ្ចាំ តើខេត្តមានកន្លែងបញ្ចាំប៉ុន្មាន ដើម្បីឱ្យអាជីវកម្មរបស់យើងមានច្បាប់ត្រឹមត្រូវ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា កិច្ចប្រជុំផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរបស់យើង ដើម្បីធ្វើការស្វែងយល់ ចែករំលែកដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដែលមានទីតាំងបើកអាជីវកម្មទទួលបញ្ចាំ រួមគ្នាធ្វើការគ្រប់គ្រង រួមគ្នាដោះស្រាយឱ្យមាននិរន្តរភាពតាមលិខិតបទដ្ឋានគតិយុត្តិ ជាគុណប្រយោជន៍ នៃការប្រមូលចំណូលពន្ធសម្រាប់ខេត្តព្រះសីហនុ។

លោក អ៊ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំមានប្រសាសន៍បើកកិច្ចប្រជុំក្នុងបរិបទនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ឯកសារចក្ខុវិស័យផែនការហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង និងការអភិវឌ្ឍទីផ្សារ ដើម្បីរក្សាប្រព័ន្ធធនាគារ ហិរញ្ញវត្ថុ ផ្អែកលើឯកសារនេះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រងវិស័យហិរញ្ញវត្ថុ វិស័យបញ្ចាំក្នុងគោលបំណង

១.ធានាប្រសិទ្ធភាព នៃការក្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ

២.ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកអភិវឌ្ឍ និងអ្នកប្រើប្រាស់

៣.បង្ការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ
៤.ធានាចីរភាពនៃការអភិវឌ្ឍវិស័យអចលនវត្ថុ សំដៅបង្កើនជំនឿទុកចិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

៥.រួមចំណែកទប់ស្កាត់សកម្មភាពលាងសម្អាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយមានគោលដៅកំណត់យន្តការវិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជាឱ្យមានវិសាលភាព អនុវត្តលើសកម្មភាពអាជីវកម្ម អភិវឌ្ឍអចលនវត្ថុកាន់តែមានប្រសិទ្ធិភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង