រ៉ុក្កែតផ្ទុកមនុស្សជំនាន់ថ្មីប្រើសម្រាប់ដឹកមនុស្សទៅកាន់ភពព្រះចន្ទរបស់ប្រទេសចិននឹងបញ្ចប់ការស្រាវជ្រាវនិងផលិតនៅមុនឆ្នាំ២០៣០
មហាសន្និបាតអវកាសចិនឆ្នាំ២០២២កំពុងបើកធ្វើនៅក្រុងហៃខូវខេត្តហៃណានប្រទេសចិន អ្នកសារព័ត៌មានបានទទួលដំណឹងពីមហាសន្និបាតថា រ៉ុក្កែតផ្ទុកមនុស្សជំនាន់ថ្មីប្រើសម្រាប់ដឹកមនុស្សទៅកាន់ភពព្រះចន្ទរបស់ប្រទេសចិននឹងបញ្ចប់ការស្រាវជ្រាវនិងផលិតមុនៅមុនឆ្នាំ២០៣០ ឯការស្រាវជ្រាវនិងផលិតរ៉ុក្កែតដឹកជញ្ជូនធុនធ្ងន់ក៏បានទទួលសមិទ្ធផលជាដំណាក់កាលផងដែរ។
តាមការផ្សាយដំណឹងបានឱ្យដឹងថា អង្កត់ផ្ចិតនៃតួរ៉ុក្កែតដឹកជញ្ជូនធុនធ្ងន់មានដល់ទៅ១០.៦ម៉ែត្រ កម្ពស់១១០ម៉ែត្រ សមត្ថភាពដឹកជញ្ជូនតាមគន្លងតារាវិថីទាបប្រហែលលើសពី១៥០តោន សមត្ថភាពផ្ទេរពីគន្លងតារាវិថីផែនដីទៅភពព្រះចន្ទគឺលើសពី៥០តោន វាគឺជារ៉ុក្កែតមានសមត្ថភាពដឹកជញ្ជូនខ្លាំងបំផុតនៅថ្ងៃអនាគត៕