**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

សិស្សសាលាបឋមសិក្សាប្រពេជចង្វារ ឈ្វេងយល់ពីការកាត់បន្ថយភាពក្រីក្រតាមរយៈខ្សែភាពយន្តខ្លី



កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាប្រពេជចង្វារ ស្ថិតនៅភូមិតាំងត្រពាំង ឃុំពេជចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានរៀបចំកម្មវិធីចាក់ផ្សាយខ្សែភាពយន្តឯកសារស្តីពីដំណើរថ្មីនៃប្រទេសចិន ភាគ១ ដែលបានចាក់ផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចពីវីរភាពរបស់មិត្តចិនក្នុងការចូលរួមចែករំលែកនូវពុទ្ធិនិងបទពិសោធន៍ស្តីពីការចាកផុតពីភាពក្រីក្រនៅក្នុងប្រទេសចិនជូនដល់បណ្តាប្រទេសនានារួមមានបណ្តាប្រទេសនៅអាស៊ីអគ្នេយ៍ បណ្តាប្រទេសនៅប្រជុំកោះប៉ាស៊ីហ្វិក ទ្វីបអាហ្វ្រិកជាដើម។ លើសពីនេះ ខ្សែភាពយន្តនេះក៏បានបង្ហាញនូវវីរភាពរបស់គ្រូបង្រៀន គ្រូពេទ្យ និងប្រជាជនចិននៅជនបទ ដែលព្យាយាមក្រោកឈរងើបចេញពីភាពក្រីក្រតាមរយៈការអប់រំ ការផ្តល់នូវសេវាសុខភាពកាន់តែប្រសើរ និងការបង្កើតមុខរបរនានាដែលជាពិសេសគំនិតនវានុវត្តនៃការប្រកបអាជីវកម្មOnlineដោយពឹងផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា។
កុមារី នី ម៉ាណែត ជាសិស្សរៀនថ្នាក់ទី៦ បានស្ងើចសរសើរដល់វីរភាពរបស់អ្នកគ្រូ ចាង គួយម៉ី ដោយបាននិយាយថា «ខ្ញុំពេញចិត្តនឹងទឹកចិត្តនិងវីរភាពរបស់អ្នកគ្រូ ចាង គួយម៉ី ព្រោះអ្នកគ្រូបានលះបង់ច្រើនណាស់សម្រាប់ការសិក្សារបស់ក្មេងស្រីនៅជនបទ។ បើទោះបីជាសល់តែដង្ហើមចុងក្រោយ ក៏អ្នកគ្រូមិនលះបង់ការបង្រៀនសិស្សដែរ»។ ដោយឡែក កុមារា អាន រេវឌ្ឍន៍ ជាសិស្សថ្នាក់ទី៦ ដែលចូលចិត្តខាងបច្ចេកវិទ្យា បានពោលថា «ខ្ញុំជឿជាក់ថាបច្ចេកវិទ្យានឹងចូលរួមក្នុងការលើកកម្ពស់ជីវភាពឱ្យចាកផុតពីភាពក្រីក្រ ហើយបច្ចេកវិទ្យាអាចឱ្យពិភពលោកទាំងមូលរបស់យើងរស់នៅដូចជានៅក្នុងភូមិមួយដ៏ធំ»។
ក្រោយពីបានចំណាយពេលចំនួន២៩នាទី២៩វិនាទីទស្សនាខ្សែភាពយន្តខ្លីនេះ លោក ថាន់ សុខ នាយកសាលាបឋមសិក្សាប្រពេជចង្វារបានថ្លែងអំណរគុណដល់មិត្តចិនដែលបានបើកចំហបេះដូងក្នុងការចូលរួមជួយអភិវឌ្ឍដល់បណ្តាប្រទេសនានាឱ្យចាកផុតពីភាពក្រីក្រ។ លោកបានរំលេចផងដែរថា កាលពីខែមីនា ឆ្នាំ២០២២ សិស្សានុសិស្សចំនួន៣៧០រូបនៅសាលាបឋមសិក្សាប្រពេជចង្វារ ទទួលបានអំណោយក្តីស្រឡាញ់ដែលរួមមានកាតាប សម្ភារៈសិក្សា និងកង់ ពីមូលនិធិចិនដើម្បីកាត់បន្ថយភាពក្រីក្រ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

 

អត្ថបទដែលជាប់ទាក់ទង