**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង**អ្នកនាំពាក្យ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ**អាមេរិក ប្រកាសពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ**គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ប្រកាសទទួលស្គាល់សមាជិកថ្មី ៥៣៩នាក់**មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត**ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង**អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង**គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី**ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)**កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួននៅកម្ពុជា**ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ**គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចបន្ទួច បុរសម្នាក់ទាញដាវកាប់ បុរសម្នាក់ទៀតដែលរស់នៅផ្ទះជាប់របងគ្នា បណ្តាលឲ្យរបួសធ្ងន់**បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣**ចិន និងថៃឡង់ដ៏ ប្រមូលផ្តុំគ្នា ចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ**អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ ៧៧គ្រឿង បន្ថែមទៀតដល់អ៊ុយក្រែន**សហព័ន្ធធុរកិច្ចជប៉ុន ជំរុញ​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ពិនិត្យ​មើល​ ការ​ទិញ​យកក្រុមហ៊ុនដែក​អាមេរិក**នាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រី ៣៥រូប ស្បថចូលកាន់តំណែង ក្នុងរាជរដ្ឋាភិបាលថ្មី ដើម្បីបញ្ចប់​ភាព​ចលាចល​នយោបាយ

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន១០ ជូនអ្នកស្រុកកោះញែក

ភ្នំពេញ​៖​ បន្ទាប់ពីខកខានដោយសារបញ្ហាការរីករាលដាលនៃកូវីដ-១៩ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន១០អណ្តូង ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំចំនួនបីរួមមាន៖ ឃុំរយ៉ ឃុំស្រែសង្គម និងឃុំអបួន ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋអាស្រ័យផល នៃអណ្តូងទឹកទាំងអស់ លោកជំទាវប្រធានមូលនីធិ បានឱ្យដឹងថា អណ្តូងទឹកទាំងនេះរួមមាន អំណោយរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន មានចំនួន៣ អំណោយរបស់អ្នកឧកញ៉ាព្រឹទ្ឋមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៧អណ្តូង ដែលផ្ដល់ជូន លោកយាយ លោកតា ក្នុងស្រុកកោះញែកនេះ បានប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃខណៈដែររដូវប្រាំងរាំងស្ងួតក៏ខិតជិតចូលមកដល់ផងដែរ។

នៅតាមទីតាំងប្រគល់អណ្ដូងទឹកនីមួយៗលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ថា សម្តេចទាំងទ្វេរលោកតែងតែគិតគូរ ពីទុក្ខលំបាករបស់ប្រជាពលដ្ឋទូទៅ នៅគ្រប់ទីកន្លែង។ ពិសេសការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅតាមទីជនបទអោយមានជីវភាពល្អប្រសើរ និងមានសុខភាពល្អ។

លោកជំទាវប្រធានមូលនីធិបានអោយដឹងទៀតថា ដើម្បីអោយការប្រើប្រាស់នៃអណ្តូងទឹកទាំងនេះបានយូអង្វេង សូមលោកយាយ លោកតា បងប្អូន ដែលអាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគម។ ខណៈនោះដែរបន្ទាប់ពីមានការស្នើរសុំបន្ថែមពីប្រជាពលរដ្ឋ នៅក្នុងឃុំស្រែសង្គមលោកជំទាវប្រធាន កបានថែមជួនចំនួន3បន្ថែមទៀត និងក្នុងឃុំសុខសាន្តចំនួន10អណ្តូង។

លោកជំទាវបញ្ជាក់ថាយើងមាន ឱកាសបានកសាងនូវសមិទ្ឋផលទាំងនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ការរីកចម្រើន និងអភិវឌ្ឍ ដូច្នេះសូមលោកយាយ លោកតា ពលរដ្ឋទាំងអស់ រួមគ្នាបន្តថែរក្សាសុខសន្តិភាពអោយបានគង់ទៅមុខទៀត។

ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកស្អាតទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ម្ចាស់អំណោយទាំងពីរខាងលើ ជាពិសេសសម្តេច តេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែចង្អុលបង្ហាញ គិតគូរដល់ជីវភាព ប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។

សូមជម្រាបថា ក្នុងឱកាសនោះដែរ ក្រៅពីប្រគល់អណ្តូងទឹក លោកជំទាវប្រធានមូលនីធិ ក៏បានចែកជូននូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកគ្រប់ទីតាំងទាំង១០នេះផងដែរ។ លើសពីនោះទៀតលោកជំទាវប្រធាន ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ពិនិត្យសុខភាព និងផ្តល់ថ្នាំព្យាបាលដោយផ្ទាល់ ជូនប្រជាពលរដ្ឋឥតគិតថ្លៃផងដែរ ប្រសិនបើមានប្រជាពលរដ្ឋណាមានបញ្ហាសុខភាព៕

អត្ថបទដែលជាប់ទាក់ទង