អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នៅក្នុងក្រុងច្បារមន
ភ្នំពេញ៖ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆុិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមដឹកនាំ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា ទិវាអនម័យបរិស្ថានជាតិ ២៣ វិច្ឆិកា បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងថ្ងៃទី២៣ ខែវិច្ឆិកា ហើយនៅឆ្នាំនេះ ទិវានេះ ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង។
ការរៀបចំទិវានេះឡើងដើម្បីបំផុសចលនាសាធារណជន ប្រជាពលរដ្ឋ ស្ថាប័នសាធារណៈនិងឯកជន ចូលរួម យកចិត្តទុកដាក់លើអនាម័យ សោភ័ណភាព និងបរិស្ថានបៃតង នៅហ្នឹងមូលដ្ឋាន និងទីសាធារណៈ តាមរយៈការចូលរួមអនុវត្តសកម្មភាពមេត្រីភាពបរិស្ថាន៕