សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភានៃសាធារណរដ្ឋ អាស៊ែបៃហ្សង់
ភ្នំពេញ៖ នៅព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីជំនួបជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី(PUAN MAHARANI) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៉ី រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារបន្តទៀតជាមួយ លោកជំទាវ Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Azerbaijan Republic) នៅវិមានសន្តិភាព ។