គ្រប់បណ្តាកងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បង្កើនការយកចិត្តទុកដាក់យាមល្បាត ត្រួតពិនិត្យតាមចំណុចខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបង្កើនការយកចិត្តទុកដាក់ ចាត់តាំងកម្លាំង សហការជាមួយអង្គភាពមិត្ត ក្នុងការចេញយាមតាមប៉ុស្តិ៍សង្កេតការណ៍ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក និងល្បាត ត្រួតពិនិត្យបង្គោលសីមា លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីក្តាប់ឱ្យបាននូវសភាពការណ៍ និងធានានូវសុខសុវត្តិភាព ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ។
យោធិនទាំងអស់ក៏បន្តអនុវត្តតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ យ៉ាងជាប់លាប់ល្អជាប្រចាំផងដែរ។