ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំគណៈប្រតិភូចុះសិក្សាស្វែងយល់អំពីយន្តការសម្រុះសម្រួលដោះស្រាយបណ្តឹង និងការផ្តល់សេវារដ្ឋបាលនៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានរដ្ឋបាល ចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីស្វែងយល់អំពីយន្តការសម្រុះសម្រួលដោះស្រាយបណ្តឹង និងការផ្តល់សេវារដ្ឋបាលនៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី។
ការចុះសិក្សានេះបានធ្វើឡើង ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៕