**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា និងលើកទិសដៅការងារបន្ត


ភ្នំពេញ​៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញផងដែរ។

នាឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនេះឡើងគឺដើម្បីប្រកាសសមាសភាពក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា និងដើម្បីជួបពិភាក្សាពិគ្រោះយោបល់រៀបចំផែនការយុទ្ធសាស្ត្រ និងយុទ្ធនាការក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋ។

ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា តាមផែនការរបស់ក្រសួងមហាផ្ទៃ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតានេះត្រូវធ្វើឱ្យបានចប់នៅសព្វគ្រប់នៅត្រឹមថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម សន្តិបណ្ឌិត បានណែនាំថា ដើម្បីអនុវត្តឱ្យបានសម្រេចជោគជ័យលើផែនការនេះ ក្រុមការងារត្រូវចូលរួមមតិយោបល់ជាធាតុចូលឱ្យបានច្រើនបំផុតដើម្បីពិភាក្សាដាក់ចូលក្នុងផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តផែនការសកម្មភាពនេះឱ្យបានពេញលេញ និងសម្រេចបានតាមការរំពឹងទុក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្តម អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអាននូវសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ថា ក្រុមការងារនេះមានសមាសភាពដឹកនាំចំនួន ១៩រូប ដែលមានប្រធានចំនួន០១រូប ដឹកនាំដោយ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អនុប្រធានចំនួន ០៤រូប សមាជិ ចំនួន០៨រូប និងក្រុមជំនួយការនៃក្រុមការងារ ចំនួន ០៦រូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ក្រុមការងារនេះ ត្រូវបំពេញតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ដើម្បីដាក់ចេញផែនការសកម្មភាព ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋ ដែលកានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរអស់សុពលភាព ឬអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ជិតអស់សុពលភាព (មុនរយៈពេល៩០ថ្ងៃ)។

ទន្ទឹមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៣ ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញ និងពន្លឿនការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលអស់សុពលភាព ឬជិតអស់សុពលភាព (មុនរយៈពេល៩០ថ្ងៃ) ឬបាត់ និងខូច ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានទាន់ពេលវេលា។ នៅក្នុងនេះចាប់ពីថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានខំខិតផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យចូលរួមអនុវត្តបំពេញបែបបទនីតិវិធីដើម្បីធ្វើឡើងវិញសម្រាប់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលអស់សុពលភាព ឬជិតអស់សុពលភាព ឬបាត់ និងខូច បានយ៉ាងទូលំទូលាយផងដែរ។

ឆ្លៀតឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានណែនាំជាថ្មីម្តងទៀតដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ឱ្យខិតខំអនុវត្តតួនាទីភារកិច្ចដែលក្រសួងមហាផ្ទៃបានប្រគល់ជូន ក៏ដូចជាយកធាតុចូលសំខាន់ៗដែលកើតឡើងក្នុងកិច្ចប្រជុំនាពេលនេះ យកទៅបំពេញបន្ថែមលើចំណុចខ្វះខាត និងខិតខំជំរុញមន្ត្រីក្រោមឱវាទ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាឱ្យដំណើរយុទ្ធនាការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋបានទាន់ពេលវេលាដែលបានដាក់ចេញ។

គួររំលឹកផងដែរ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីអស់សុពលភាព ឬសល់រយៈពេល ៩០ថ្ងៃ ឱ្យអញ្ជើញទៅបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណថ្មី។

ជាមួយគ្នានេះ ដែរ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ក៏បានចេញសេចក្តីណែនាំមួយជូនដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស ឱ្យពង្រឹងការអនុវត្តតួនាទីភារកិច្ច ក្នុងការចុះបញ្ជីស្នាក់នៅ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់ជាផលប្រយោជន៍ ឬក្នុងការអនុវត្តនូវសិទ្ធិនានា ស្របតាមគោលការណ៍ច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ដែលបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង