**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម

អ្នកធ្វើការផ្នែកសុខភាពនៅកម្ពុជាគាំទ្រព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលោក FIFA World Cup នៅប្រទេសកាតាជាព្រឹត្តិការណ៍កីឡាគ្មានផ្សែងថ្នាំជក់ និងគ្មានគ្រឿងស្រវឹង

ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពជាបានវាយតម្លៃខ្ពស់ចំពោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលោក FIFA World Cup នៅប្រទេសកាតាជាព្រឹត្តិការណ៍កីឡាគ្មានផ្សែងថ្នាំជក់ និងគ្មានគ្រឿងស្រវឹង ដែលនេះជាគំរូល្អមួយឈានទៅកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍កីឡានៅប្រទេសផ្សេងៗទៀត។
ប្រភពដដែលបានបញ្ជាក់ថា ថ្នាំជក់ បារីអេឡិចត្រូនិក(វេប) និងគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបានហាមឃាត់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលប្រារព្ធនៅប្រទេសកាតាឆ្នាំនេះ។ ការអនុវត្តកីឡាគ្មានផ្សែងបារី វិធានការថ្នាំជក់ និងគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ គឺជាគោលដៅភាពជាដៃគូពិសេសរវាង សហព័ន្ធបាល់ទាត់ FIFA រដ្ឋាភិបាលប្រទេសកាតា និងអង្គការសុខភាពពិភពលោក ដើម្បីធានាថា អ្នកគាំទ្រទាំងអស់អាចរីករាយជាមួយខ្យល់អាកាសគ្មានផ្សែងថ្នាំជក់ និងបរិយាកាសល្អដែលមិនបង្កដោយការប្រើប្រាស់គ្រឿងស្រវឹង ក៏ដូចជាធានាឱ្យព្រឹត្តិការណ៍មួយនេះប្រកបដោយសុខុមាលភាពល្អនិងសុវត្ថិភាព។
វិធានការហាមឃាត់ខាងលើនេះគឺស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោកសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមានគោលបំណងការពាសិទ្ធិរបស់មនុស្សក្នងការដកដង្ហើមខ្យល់ស្អាត គ្មានការបំពុលដោយសារធាតុបង្កមហារីក សារធាតុគ្រោះថ្នាក់ផ្សេងៗ ។ យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ថ្នាំជក់នៅតែជាការគំរាមកំហែងដល់សុខភាពសាធារណៈដ៏ធំបំផុតដែលបានសម្លាប់មនុស្សជុំវិញពិភពលោក 7 លាននាក់ក្នុងមួយឆ្នាំពីការប្រើប្រាស់ថ្នាំជក់ដោយផ្ទាល់ និង 1.2 លាននាក់ទៀតពីផលប៉ះពាល់នៃផ្សែងថ្នាំជក់។ អ្នករៀបចំការប្រកួតបានចាត់វិធានការជាគោលដៅដើម្បីធានាថាអ្នកគាំទ្រអាចរីករាយនឹងការប្រកួតដោយមិនប៉ះពាល់នឹងផ្សែងថ្នាំជក់ និងសកម្មភាពអវិជ្ជមានផ្សេងៗពីការប្រើប្រាស់គ្រឿងស្រវឹង។
លោក Vinayak Prasad ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកស្តីពីការគ្រប់គ្រងថ្នាំជក់បាននិយាយថា“ ការហាមឃាត់ការប្រើប្រាស់ ការលក់ និងការផ្សព្វផ្សាយផលិតផលថ្នាំជក់ក្នុងព្រឹត្តិការណ៍កីឡា នៅតែជាជំហានសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ និងជំងឺដែលទាក់ទងនឹងថ្នាំជក់ ។ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ដែលត្រូវបានប្រារព្ធឡើងនៅប្រទេសកាតាក្នុងឆ្នាំ 2022 ផ្តល់នូវឱកាសដ៏មានឥទ្ធិពលមួយដើម្បីទទួលយកកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងថ្នាំជក់ជាសកលទៅកាន់កម្រិតថ្មីមួយ” ។
ចំណែកគ្រឿងស្រវឹងវិញ ប្រធាន FIFA លោក GIANNI INFANTINO បាននិយាយថា “ ការហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹងក្នុងបរិវេណកីឡាដ្ឋានមិនមែនមានតែនៅប្រទេសកាតាប៉ុណ្ណោះទេ នៅប្រទេសបារាំង ព័រទុយហ្គាល់ អេស្ប៉ាញ ស្កុតឡេន សុទ្ធតែមិនអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងស្រវឹងក្នុងបរិវេណកីឡាដ្ឋាន” ហើយលោកបានបញ្ជាក់ថា “ ប្រសិនបើអ្នកមិនផឹកគ្រឿងស្រវឹងរយៈពេល៣ម៉ោង អ្នកនៅតែរស់៕

អត្ថបទដែលជាប់ទាក់ទង