ឧត្តមសេនីយ៍ឯក ស្រី ឌឹក អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងបំពាក់ឋានន្តរសក្តិ ជូនយោធិនដែលត្រូវដាក់ឲ្យចូលនិវត្តន៍ឆ្នាំ ២០២២ របស់កងពលពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនដាក់ឱ្យចូលសោធននិវត្តន៍ឆ្នាំ២០២២ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានថ្លែងនូវការកោតសរសើរចំពោះស្នាដៃជាគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់បងប្អូនដែលបាន ពុះពារការលំបាក គ្រោះថ្នាក់ ឧបសគ្គគ្រប់បែបយ៉ាង ហ៊ានពលីជីវិត ដើម្បីបុព្វហេតុ ក្នុងការពារបូរណភាពទឹកដី ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានធ្វើពិធីបំពាក់ឋានន្តរសក្តិនិងប្រគល់ជូនអំណោយ ជូនយោធិនដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ចំនួន៨៦រូប ក្នុងនោះ ទីបញ្ជាការកងពលធំលេខ៣ ចំនួន ១២ រូប កងពលតូចអន្តរាគមន៍លេខ៧ ចំនួន ១៦ រូប កងពលតូចអន្តរាគមន៍លេខ៨ ចំនួន ៣៧ រូប និងកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ២១ រូប។
ក្នុងឱកាសនោះដែរក្នុងនាម មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយឯក ហ៊ុនម៉ាណែត បានឧបត្ភម្ភថវិកាជូនចំពោះយោធិនដែលត្រូវចូលនិវត្តន៍ ក្នុងម្នាក់ ២០ម៉ឺនរៀល និង ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានឧបត្ភម្ភថវិកា ក្នុងម្នាក់ ១០ម៉ឺនរៀលបន្ថែមទៀត ។
ទាំងនេះសរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់នូវការយកចិត្តទុកដាក់ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងការយកចិត្តទុកដាក់ខ្ពង់ខ្ពស់បំផុត របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែគិតគូពីសុខទុក្ខរបស់កងទ័ពជានិច្ច និងលើកទឹកចិត្តដល់ កងយោពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យ បង្កើតបាននូវភាពស្និទ្ធស្នាល និងកាន់តែមានភាពកក់ក្ដៅថែមទៀត ជាពិសេសតែងតែយកចិត្តទុកដាក់គិតគូ ទាំងស្មារតី សម្ភារៈ ថវិកា ចំពោះក្រុមគ្រួសារយោធិនពលី មរណៈ យោធិនពិការ អតីតយុទ្ធជន ក៏ដូចជាគោលនយោបាយ សម្ភារៈ ថវិកាយ៉ាងសន្ធឹកសន្ធាប់ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ធ្វើឱ្យបងប្អូនកាន់តែមានភាពជឿជាក់ ហ៊ានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ៕