**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

ប្រជាពលរដ្ឋ១.៦២៤គ្រួសារ នៅក្នុងស្រុកដំណាក់ចង្អើរ ទទួលបាន ធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃថាមពល ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

ភ្នំពេញ៖ សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានសហការជាមួយ រដ្ឋបាលស្រុកដំណាក់ចង្អើរ រៀបចំពិធីសំណេះសំណាល និងចែកធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ក្នុងស្រុកដំណាក់ចង្អើរចំនួន១,៦២៤គ្រួសារ​ នៅបរិវេនសាលាស្រុកដំណាក់ចង្អើរ ។

ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកែប​ និងមានការអញ្ជើញចូលរួម ពីលោកជំទាវ លោក លោកស្រី សមាជិក សមាជិកា​ សាខាសមាគមនារីកម្ពុជា​ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ប្រធានក្រុមប្រឹក្សា ស្រុក គណៈអភិបាល ស្រុក តំណាង​កងកម្លាំងទាំងបី​ មន្ទីរ​អង្គភាពជុំវិញខេត្ត​ មន្ត្រីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋ​ចូលរួមសរុបប្រមាណ
ជាង១,៦០០នាក់។

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានធ្វើរបាយការណ៍បញ្ជាក់ថា រដ្ឋបាលស្រុក ដំណាក់ចង្អើរ បានទទួលធុងចម្រោះទឹកស្អាត ចំនួន ៧៥៧ធុង និងចង្រ្កានសន្សំសំចៃថាមពល ចំនួន ៨៦៧ សម្រាប់ធ្វើការបែកចែកជូនដល់ប្រជាពលរដ្ឋគោលដៅនៅក្នុងស្រុក ដែលមានជីវភាពខ្វះខាត ពុំមានទឹកស្អាតប្រើប្រាស់ និងគ្រួសារដែលនៅប្រើប្រាស់អុស និងធ្យូងតាមរយៈចង្រ្កានប្រពៃណី។

តំណាងក្រុមហ៊ុន ស៊ីបកូ (SIPCO) លោក ចៅ ភារុណ បញ្ជាក់ថា SIPCO ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យប្រឹក្សា អភិវឌ្ឍគម្រោងទៅលើការអភិវឌ្ឍភាពស្អាត ការកាត់បន្ថយការប្រែប្រួល អាកាសធាតុ កាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារបរិស្ថាន ។ លោកចៅ​ ភារុណ បន្ថែមថា ក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុនបានរៀបចំកម្រោង ក្នុងការផ្តល់ជូននូវធុងចម្រោះទឹកស្អាត និងចង្ក្រានសន្សំសំចៃថាមពល ដល់ប្រជាពលរដ្ឋកម្ពុជា គ្រប់ខេត្តក្រុង មកដល់ពេលនេះបានចំនួន ៣ខេត្ត ហើយ គឺខេត្តកែប ខេត្តតាកែវ និងខេត្តកំពត ។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់គិតគូរ​ ដល់ការលំបាក​ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេសក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩​ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការនានាជាបន្តបន្ទាប់1 សំដៅរក្សាអោយបាននូវលំនឹងសេដ្ឋកិច្ចជាតិ រហូតឈានទៅបើកប្រទេស ឡើងវិញលើគ្រប់វិស័យ។ ឯកឧត្តម​ បន្តថា ថ្ងៃនេះក៏ជាការគិតគូរមួយទៀតរបស់រាជរដ្ឋាភិបាល តាមរយៈ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយបានគៀគរ ពីដៃគូអភិវឌ្ឍ សំដៅជួយសម្រួល បន្ថែមទៀតដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ ដាច់ស្រយាល ដែលនៅពុំទាន់មានទឹកស្អាតប្រើប្រាស់ ក៏ដូចជាបងប្អូនដែលនៅបន្តប្រើប្រាស់នូវថាមពលអុស ឬធ្យូង ដែលសំភារៈ ត្រូវប្រគល់ជូននេះនឹងជូយសន្សំសំចៃលើការចំណាយប្រចាំថ្ងៃ រហូតដល់៧០% ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ អោយចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ចៀសវាងអោយបាននូវការលេងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសសូមអោយបងប្អូនទាំងអស់ កុំទន្ទ្រានកាន់កាប់ដីព្រៃភ្នំ ព្រៃលិចទឹក ក៏ដូចជាចំណីឆ្នេរសមុទ្រ និងចូលរួមផ្តល់ព័ត៌មាន លើបទល្មើសទាំងអស់នេះ ដល់អាជ្ញាធរ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។។

អត្ថបទដែលជាប់ទាក់ទង