**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

លោកជំទាវ តឹករ៉េត កំរង អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍សិក្សាស្រាវជ្រាវស្តីពី “ប្រព័ន្ធអេកូឡូស៊ីនៃវិនិយោគិន មូលធននៅក្នុងប្រទេសកម្ពុជា” នៃគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា

 

ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវស្តីពី “ប្រព័ន្ធអេកូឡូស៊ីនៃវិនិយោគិនមូលធននៅក្នុងប្រទេសកម្ពុជា” គម្រោង Go4eCAM ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងតំណាងសហគ្រាសធុនតូច និងមធ្យមកម្ពុជា ប្រមាណជា ៩០នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាអំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីវិនិយោគិនមូលធននៅកម្ពុជា ក៏ដូចជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការវិនិយោគ ដើម្បីជួយឱ្យសហគ្រាសធុនតូចនិងមធ្យមកម្ពុជា អាចត្រៀមខ្លួនគ្រប់គ្រាន់ក្នុងការចាប់យកឱកាសក្នុងការទទួលបានហិរញ្ញប្បទានពីប្រភពទុនទាំងក្នុងស្រុក និងបរទេស ដើម្បីសហគ្រាសធុនតូចនិងមធ្យមកម្ពុជាមានសមត្ថភាពអាចនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។

សមាសភាគនេះរបស់គម្រោង Go4eCAM គឺផ្តោតសំខាន់ទៅលើការនាំសហគ្រាសធុនតូចនិងមធ្យមកម្ពុជាជួបជាមួយនឹងវិនិយោគិនមូលធន ដើម្បីផ្តល់ឱកាសដល់សគ្រាសធុនតូចនិងមធ្យមកម្ពុជាស្វែងរកទុនបន្ថែមក្នុងការពង្រីកអាជីវកម្ម និងគាំទ្រដល់ការឈានឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលតាមរយៈការផ្តោតលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការច្នៃប្រឌិតបែបឌីជីថល។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន និងតំណាងសហគ្រាសធុនតូច និងមធ្យមកមម្ពុជាក្រោមផ្សារពាណិជ្ជកម្មខេមបូឌាត្រេដទាំងអស់។

លោកជំទាវរដ្ឋលេខាធិការក៏បានលើកឡើងអំពីសារៈសំខាន់នៃការលើកកម្ពស់ចំណេះដឹងផ្នែកការវិនិយោគមូលធន និងការជួយគាំទ្រសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ជាពិសេស ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងការទទួលបានហិរញ្ញប្បទាន ដែលជាសកម្មភាពការងារអាទិភាពមួយរបស់ក្រសួងពាណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញនៅក្នុង “យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣” និង “យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់មកពីអន្តរក្រសួង វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សម្រាប់ការចូលរួមក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាពិសេស ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការ សូមលើកទឹកចិត្តឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមកសាង និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនៃការវិនិយោគមូលធន ដែលមានសារៈសំខាន់ក្នុងការបង្កើនការទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង